បញ្ជូនជនសង្ស័យ ប្រុស ស្រី ជនជាតិចិន ចំនួន ០៦នាក់ ពាក់ព័ន្ធករណីលួច មានស្ថានទម្ងន់ទោស ខេត្តព្រះសុីហនុ

(ព្រះសីហនុ)៖ វេលាម៉ោង១៤:០០នាទីរសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យប្រុស ស្រី ជនជាតិចិន ចំនួន ០៦នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូង ពាក់ព័ន្ធករណីលួច មានស្ថានទម្ងន់ទោស។

១/ ឈ្មោះ WANG HUA LIANG ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន។

២/ ឈ្មោះ WANG PING ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន។

៣/ ឈ្មោះ LIU XIANG GUANG ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន។

៤/ ឈ្មោះ TAO ER WEI ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន។

៥/ ឈ្មោះTAO ZHENG GANG ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន។

៦/ ឈ្មោះ WANG LING ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិចិន។

+ វត្ថុតាងរួមមាន÷

១- រថយន្ត ចំនួន ០២គ្រឿង

២ – ទូរស័ព្ទដៃ ចំនួន ០៧គ្រឿង

៣- ដែកគាស់ ចំនួន ០២ដើម

៤- កិច្ចសន្យាជួលផ្ទះ ចំនួន ០១ច្បាប់

៥- ប្រាក់ ចំនួន ១០៦.០០០រៀល និង ១.៧១០$

៦- កាតធនាគារ ចំនួន ០៩សន្លឹក

៧- កាតសម្គាល់ខ្លួន ចំនួន ០៥សន្លឹក

៨- ប័ណ្ណបើកបរ ចំនួន ០១សន្លឹក

៩- ប័ណ្ណសម្គាល់យានយន្ត ចំនួន ០១សន្លឹក

១០- កាតផ្សេងៗ ចំនួន ០៩សន្លឹក

១១- លិខិតឆ្លងដែនជនជាតិចិន ចំនួន ០២ក្បាល

១២- ស្រោមដៃក្រណាត់ ចំនួន ០១គូរ

១៣- នាឡិកាដៃ ចំនួន ០១គ្រឿង

១៤- សោរថយន្ត LANDCRUISER ចំនួន ០១

១៥- កាំបិតប៉័ងតោ ចំនួន ០១

១៦- មួក ចំនួន ០៣

១៧- ដុំGPS ពណ៌ខ្មៅ ចំនួន ០១

១៨- សោរបន្ទប់ ចំនួន ០១

១៩- ម៉ូតូម៉ាក AIR BLADE ចំនួន ០១គ្រឿង

២០- ទួរណឺវិស ចំនួន ០១

២១- ដំបងរលាស់ ចំនួន ០១ដើម

២២- កាំបិតស្នៀត ចំនួន ០៣

២៣- ដំបងឆក់ ចំនួន ០១ដើម

២៤- ម្សៅសថ្លា ចំនួន ០២កញ្ចប់តូច៕

ពាក់ព័ន្ធករណីខាងលើជំនាញ បានកំពុងសាកសួរនិងកសាងសំណុំរឿង  ដើម្បីចាត់ការតាមនិតិវិធី ។