(ខេត្តព្រះសីហនុ)៖ វេលាម៉ោង១៥:០០នាទីរសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន ០១នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូង ឈ្មោះ ឡេ យ៉ាំងប៊ី ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នក្រុមទី១៧ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។

+វត្ថុតាងរួមមាន:

– ម្សៅសថ្លា ចំនួន ០២កញ្ចប់

– កំប៉ុងដាក់ថ្នាំ ចំនួន ០១

– ប្រាក់ដុល្លារ ចំនួន ២០០$

– លុយខ្មែរ ចំនួន ១៥០.០០០៛

– អត្តសញ្ញាណប័ណ្ណជនអន្តោប្រវេសន៍ ចំនួន ០១

– ម៉ូតូ ចំនួន ០១ គ្រឿង ៕

ពាក់ព័ន្ធករណីខាងលើជំនាញ បានកំពុងសាកសួរនិងកសាងសំណុំរឿង  ដើម្បីចាត់ការតាមនិតិវិធី ។