(ព្រះវិហារ)៖ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានចែកអាវរងារដែលជាអំណោយរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់ដៃរបស់នាយ និងពលអាវុធហត្ថ។
លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ បានថ្លែងថា ជារៀងរាល់ឆ្នាំពេលខែវស្សាសម្តេច តេជោ ហ៊ុន សែន តែងចែកអាវភ្លៀង និងពេលខែរងារ សម្តេច តែងចែកអាវរងា នេះបង្ហាញឲ្យឃើញពីការ យកចិត្តទុកដាក់បំផុតរបស់សម្តេច តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះសុខទុក្ខ និងការរស់នៅរបស់កងកម្លាំងប្រដាប់អាវុធ។
លោក ឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវមានភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្យ ថែរក្សារដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាល ស្របច្បាប់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងការពារសុខសន្តិភាព ដែលមានសព្វថ្ងៃឲ្យនៅគង់វង្សយូរអង្វែង ដើម្បីធ្វើឲ្យប្រទេសជាតិកា ន់តែមានការអភិវឌ្ឍរីកចម្រើនតទៅមុខទៀត ដើម្បីអនាគតកូនចៅជំនាន់ក្រោយៗទៀត ពិសេសត្រូវប្រឆាំងដាច់ខាត ចំពោះជនណា ឬក្រុមណា ដែលមានបំណងញុះញង់ បង្កើតចលាចលចង់ បំផ្លាញសុខសន្តិភាពនៅក្នុងសង្គមជាតិ។
ជាមួយគ្នានេះ ត្រូវខិតខំបំពេញភារកិច្ច និងតួនាទីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសត្រូវបង្រ្កាបបទល្មើសនានា តាមគោលដៅឈរជើងរៀងៗខ្លួន ឲ្យមានប្រសិទ្ធភាពខ្ពស់ រួមមានបទល្មើសគ្រឿងញៀន បទល្មើសធនធានធម្មជាតិជាដើម និងត្រូវរក្សាសុខភាព អនាម័យក្នុងការរស់នៅឲ្យបានល្អ ដើម្បីការពារពីជំងឺផ្សេងៗ ពិសេសត្រូវអនុវត្តឲ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារពីជំងឺកូវីដ-១៩៕