អត្រាឆ្លងកូវីដ-១៩ ប្រចាំថ្ងៃទូទាំងសហរដ្ឋអាមេរិក នៅតែខ្ពស់បំផុត, អ្នកឆ្លងជាង ១៣ម៉ឺននាក់ទៀត ត្រូវបានរាយការណ៍

327

(វ៉ាស៊ីនតោន)៖ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ អត្រាឆ្លង COVID-19 ប្រចាំថ្ងៃនៅទូទាំងសហរដ្ឋអាមេរិក នៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល ដោយមនុស្សសរុបរហូតដល់ ១៣៨,២៤៩នាក់ បានឆ្លងជំងឺនេះ តែក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ខណៈអ្នកស្លាប់វិញមានចំនួន ៥៧៩នាក់នៅក្នុងរយៈពេលដូចគ្នា។

ក្រោយការបូកសរុបទិន្នន័យថ្មីៗ បន្ថែមទៀត នាំឲ្យចំនួនករណីឆ្លង COVID-19  សរុបនៅទូទាំងសហរដ្ឋអាមេរិក កើនឡើងដល់ ១១,៣៦៦,៣៧៩ករណី ក្នុងនោះអ្នកស្លាប់សរុបមាន ២៥១,៨៣២នាក់ និងជាសះស្បើយឡើងវិញជាង ៦,៩៣៥,៦៣០នាក់។

គួរបញ្ជាក់ថា រដូវរងាគឺជាកត្តាចម្បងបំផុត ដែលកំពុងជំរុញឲ្យករណីឆ្លង COVID-19 នៅតាមប្រទេសមួយចំនួន ជាពិសេសនៅទ្វីបអឺរ៉ុប និងអាមេរិក មានការកើតឡើងវិញយ៉ាងគំហុក។ សម្រាប់សហរដ្ឋអាមេរិក ទោះបីជាវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនមួយចំនួន ជាពិសេស Pfizer ផ្តល់សញ្ញាវិជ្ជមានខ្លាំងមែន ប៉ុន្តែវានឹងអាចត្រូវអនុញ្ញាត ឲ្យប្រើប្រាស់ រហូតដល់ខែមីនា ឆ្នាំ២០២១ឯណោះ៕