(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹក ថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥៥,៣៤១,៤០៦នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ១,៣៣១,៧៥១នាក់ និងជាសះស្បើយឡើងវិញ ៣៨,៤៨៥,០៥២នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺ កូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១១,៥៣៨,០៥៧នាក់ ស្លាប់ចំនួន ២៥២,៦៥១នាក់ និងជាសះស្បើយចំនួន ៧,០១៩,៣០៤នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ កូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៨,៨៧៤,១៧២នាក់ ស្លាប់ចំនួន ១៣០,៥៥៩នាក់ និងជាសះស្បើយ ៨,២៨៨,១៦៩នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៥,៨៧៦,៧៤០នាក់ ស្លាប់ ១៦៦,០៦៧នាក់ និងជាសះស្បើយ ៥,៣២២,៤០៦នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖