(ភ្នំពេញ)÷ កាលពីវេលាម៉ោង១១ និង១០នាទីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងស្ត្រីពោះធំពីរនាក់ទៀត រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ បង្កឡើង ដោយរថយន្ត ស៊ីទែន ដឹកហ្គាស បើកបុករះម៉ូតូចំនួន ៥គ្រឿង និងរថយន្ត តូយ៉ូតាមួយគ្រឿងទៀត ដែលកំពុងឈប់ ភ្លើងស្តុប ស្ថិតនៅតាមផ្លូវហាណូយ ចំណុចភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
បុរសរងគ្រោះ ស្លាប់នៅកន្លែងកើតហេតុ ឈ្មោះ យិន វ៉េ ត អាយុ ៤៧ឆ្នាំ មុខរបរជាកម្មករ ដឹកកញ្ចក់មានស្រុកកំណើតនៅភូមិ ខ្ញូង លើ ឃុំមហាខ្ញូង ស្រុកកោះសូទិនខេត្តកំពង់ចាម ។
មុនកើតហេតុ រថយន្តបង្ក ម៉ាកហ៊ី យាន់ដាយពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-4913 ។ ជារថយន្តដឹកហ្គាស បើកបរតាមបណ្តោយផ្លូវ ហាណូយ ពីទិសខាងជើង ទៅខាងត្បូង លុះដល់ចំណុចកើតហេតុ ជ្រុលទៅបុកពីក្រោយរថយន្ត តូ យ៉ូតា ព្រុសពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 2BI-0032 រុញផ្ទប់នឹងម៉ូតូ រ៉ឺម៉ក កំពុងឈប់ភ្លើងស្តុប និង បន្តទៅបុករះម៉ូតូ រ៉ឺម៉កដឹកកញ្ចក់ ម៉ូតូលក់ពោតស្ងោរ ម៉ូតូលក់លៀសហាល ម៉ូតូលក់គ្រឿងម្ជូរ ដែលចតលក់នៅ ចិញ្ចើមផ្លូវ បណ្តាលឲ្យស្ត្រីពោះធំ ជាកម្មការិនីរោងចក្រ ពីរនាក់ រងរបួស ធ្ងន់ ហើយអ្នករងរបួសនោះ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ភ្លាមៗ ចំណែកអ្នកបើកបរ ម៉ូតូរ៉ឺម៉កដឹកញ្ចក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្តង ។
ឃាត់ខ្លួនអ្នកបើកបរ រថយន្តបង្ក ហើយនគរបាលជំនាញ បានចុះទៅពិនិត្យវាស់វែងរួច ប្រមូលសម្ភារៈពាក់ព័ន្ធ រួមទាំងអ្នកបើកបរ រថយន្តបង្កផង ទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បី កសាងសំណុំរឿងតាមនីតិវិធី ៕