(ភ្នំពេញ )៖ លោក ភោ សុ ផានិត ពិធីករទូរសទស្សន៍ម្នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនកាលពីវេលាម៉ោង៧យប់  ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយជាប់សង្ស័យចេញមូលប្បទានបត្រ ( សែកស្អុយ ) ខ្យល់ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច កម្លាំងជំនាញរបស់ការិយាល័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុច ហាងកាហ្វេ អាម៉ាហ្សូនមួយកន្លែង ស្ថិតផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ ពីបទ មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ ដែលអាចជួញដូរបានប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ២០២០ តាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ១៣០០” ឃ ១” ដ . ច . ន ចុះ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ចេញដោយលោក វ៉ាន់ សែន វិសុទ្ធ ចៅក្រម ស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនមកការិយាល័យចាត់ការ តាមនីតិវិធី មាន ៖១. ឈ្មោះ ភោ  សុ ផានិត ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពាណិជ្ជករ ។ ទីលំនៅ បច្ចុប្បន្ន ផ្ទះគ្មានលេខផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ២ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើការិយាល័យ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕