(ក្រចេះ)៖  នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានរួមគ្នាដាក់បណ្ដឹងទៅអាជ្ញាធរខេត្តក្រចេះ ឲ្យជួយអន្តរាគមន៍រឿងម្ចាស់បេនឡានឡើងថ្លៃ ធ្វើឲ្យពួកគាត់គ្មានលទ្ធភាពបង់។

យោងតាមបណ្ដឹង ពួកគាត់បានបញ្ជាក់ថា ពួកគាត់តវ៉ាតម្លៃភាស៊ីចំណតរថយន្ដ ដែលបានឡើងថ្លៃពី ១ម៉ឺនរៀល ដែលពួកគាត់ធ្លាប់បង់កន្លងមក តែឥឡូវតម្លើងដល់ ១៥០០០រៀល ចំពោះប្រភេទរថយន្ដតូច។ ការតម្លើងថ្លៃបែបនេះ ពួកគាត់ពុំលទ្ធភាពបង់ទេ ពួកគាត់សូមសំណុំដល់អាជ្ញាធរខេត្ត ជួយសម្រួលឲ្យតម្លៃនៅត្រឹម ១០០០០រៀលដដែល។

នាពេលកន្លែងមក ពួកគាត់ធ្លាប់បានទៅសម្របសម្រួលគ្នា នៅសាលាក្រុងក្រចេះម្ដងរួចហើយ តែមិនត្រូវគ្នា ហើយ គាត់ក៏លើកឡើងរឿងនេះ ក្នុងកម្មវិធីវេតកាសាធារណៈ ហើយលោកប្រធានក្រុមប្រឹក្សាខេត្ត បានឲ្យសម្របសម្រួលគ្នា ដោយប្រគល់ភារកិច្ច ឲ្យអភិបាលក្រុងជាអ្នកសម្របសម្រួល។ យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា តើអាជ្ញាធរខេត្តនៅពេលនេះ នឹងធ្វើការដោះស្រាយ។