(ខេត្តកណ្តាល)÷ ដោយមានភាពក្រលំបាកគ្មានអ្វីទីពឹង ប្រជាពលរដ្ឋចំនួន ៩គ្រួសា រមកចាប់ដីរស់នៅដើម្បីសាងសង់នៅលំដ្ឋាន លើដីចំណីប្រឡាយក្នុងអំលុងឆ្នាំ១៩៩១.+៩៣រហូតមក ទើបឆ្នាំ២០២០ម្ចាស់ដីខាងក្រោយប្តឹងទាមទារ ហើយចេញដិការរក្សាការពារលើដី ហើយសំអាងថាជាដីកម្មសិទ្ធប្លង់រឹង÷

ប្រជាពលរដ្ឋនៅលើដីចំណីផ្លូវ ក្នុងប្រឡាយទំនប់៩២ ក្នុងភូមិឆ្មារពួន ឃុំជើងកើត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលបានអោយដឹងថា ដីដែលបងប្អូនរស់នៅ និងធ្វើការសាងសងផ្ទះ នៅក្នុងដីចំណីផ្លូវប្រឡាយព្រែកចំនួន ២៥គ្រួសារ បច្ចុប្បន្នឈ្មោះ វឿន មធុរា ជាម្ចាស់ដីខាងក្រោយប្តឹងទៅ តុលាការខេត្តកណ្តាលចំនួន ៩គ្រួសារ ដើម្បីអោយកម្លាំងចម្រុះ ចុះពិនិត្យជាក់ស្តែង ធ្វើអោយប្រជាពលរដ្ឋ តវា ការចុះពិនិត្យវាស់វែងដីចូលក្នុងលំនៅដ្ឋានរបស់គាត់ពាក់កណ្តាលផ្ទះរបស់គាត់ ដោយដីឈ្មោះ វឿន មធុរា នៅខាងក្រោយមានបង្គោលព្រំត្រឹមត្រូវ បែជាគណៈកម្មការចម្រុះ និងតំណាងម្ចាស់ដីមកវាស់វែងចូលជាង ១០ម៉ែត្រ ពីព្រុំទៅវិញ។

ការលើកឡើងនៃការចោទប្រកាន់ពីប្រជាពលរដ្ឋនេះ លោក ជុន វណ្ណី មេបញ្ជាការរងកងរាជវុធខេត្តកណ្តាល ជាតំណាង ម្ចាស់ក្បាលដីលេខ( ៤២៦)ដោយមានវិញ្ញាបនបត្រសំគាល់ម្ចាស់វត្ថុ ជាកម្ម សិទ្ធដើម បានអោយដឹងថាដីពីមុនម្ចាស់ដើមមានឈ្មោះ នាងគឹម ហាន មេមាយពីខ្មោច ហង្ស ហ៊ិន បានលក់ដីនេះទៅអោយឈ្មោះវឿន មធុរា វិញក្នុងអំឡុងឆ្នាំ

២០១២ពេលដែរទិញដីនេះ ហើយគ្មានប្រជាពលរដ្ឋណាមករស់នៅមុខដីនោះទេ តែនៅឆ្នាំ2015 ពួកគាត់បានមករស់នៅហើយធ្វើសំណង់ អាណាធិតេយ្យនៅខាងមុខដីនោះ តែខាងម្ចាស់ដីបានដេញពួកគាត់ដែរ ហើយហាមកុំអោយធ្វើនៅមុខ ដីមានប្លង់ តែគាត់ថាធ្វើលើដីចំណីរបស់តដ្ធទេ បើរដ្ធដេញទើបគាត់ចេញ ។

លោកថា ចឹងនៅក្នុងឆ្នាំនោះ លោកអ៊ួច សៅវឿន នៅជាអភិបាលរង ស្រុកកណ្តាលស្ទឹង បច្ចុប្បន្ន ជាអភិបាលស្រុក គាត់បានដឹកនាំកំលាំងចុះ រុះរើ ផងដែរ។