អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ អះអាងថា ការឃាត់ខ្លួន អ្នកនេសាទ មិនមែន ឋិតក្នុងដែនសមត្ថកិច្ច របស់ខណ្ឌរដ្ឋបាលជលផល គឺជាសមត្ថកិច្ចរបស់ជលផលមជ្ឈឹម

438

(ខេត្តព្រះសីហនុ)៖ លោកឃាងភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មានយើង នាល្ងាចថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២០នេះថា កាលពីព្រឹកថ្ងៃទី១៧  ខែវិច្ឆិកា ឆ្នាំ២០២០  មានក្រុមអ្នកនេសាទប្រមាណ ១០០នាក់ បានមកជួបជុំគ្នានៅរដ្ឋបាលខេត្តព្រះសីហនុ ក្នុងគោលបំណងដើម្បី (១).ស្នើសុំពន្យាពេលបង់ពន្ធឈ្នួល​ ដែលនេសាទជូនរដ្ឋរហូតដល់ ខែមីនា ឆ្នាំ ២០២១ (២).ពន្យាការផាកពិន័យ (៣).ស្នើដោះលែងអ្នកនេសាទ ០១នាក់ ដែលត្រូវបានមន្ត្រីជលផលចាប់។

ចំពោះករណីនេះ មន្ទីរបានចាត់តាំងលោក យស់ ចន្ថាណា អនុប្រធានមន្ទីរ លោកឯម ភា នាយរងខណ្ឌរដ្ឋបាលជលផលទទួលបន្ទុករួមដើម្បីចូលរួមជាមួយទីចាត់ការអន្តរវិស័យ ជួបជាមួយតំណាងអ្នកនេសាទចំនួន ០៣នាក់។ ជាលទ្ធផល:

– ចំណុចទី១ និងទី២  មន្ទីរបានឯកភាពឱ្យពន្យារពេលបង់ពន្ធ រហូតដល់ខែមីនា ឆ្នាំ២០២១ និងមិនផាកពិន័យបងប្អូនអ្នកនេសាទក្នុងកំឡុងពេលនេះ។ តំណាងអ្នកនេសាទបានឯកភាពប្តេជ្ញាបង់ពន្ធ ជូនរដ្ឋដោយមិនមានការគេចវេស។

– ចំពោះចំនុចទី៣ : មន្ទីរសូមធ្វើការបដិសេធ ព្រោះមិនមានមន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់សោម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ធ្វើសកម្មភាពនោះទេ៕