អំពើរឃាតកម្មដ៏សាហាវ អារ-កសម្លាប់ក្មួយខ្លួនឯង អាយុទើបតែ ៩ខែប៉ុណ្ណោះ

851

កំពង់ចាម÷ អំពើឃាត់កម្មដ៍សាហាវមួយ  ដោយសម្លាប់ក្មេងតូចទើបតែ ៩ខែ ស្ថិតនៅក្នុងឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅម៉ោងប្រមាណ ៩យប់ថ្ងៃទី១៨ ខែវិច្ឆិកា  ឆ្នាំ ២០២០  ដោយជនល្មើសត្រូវកម្លាំងសមត្ថកិច្ចឃាត់បានហើយ  ខណៈជនល្មើសបានរត់គេចពីសមត្ថកិច្ចទៅពួនក្នុង វាលស្រែ ក្រោយភូមិ ។

គួរបញ្ជាក់ផងដែរថា លោក  សុធា  ពិសិដ្ឋ  ព្រះរាជអាជ្ញា រងខេត្តកំពង់ចាម  ដឹកនាំសមត្ថកិច្ច នគរបាល  ប្រជាការពារ បានចុះទៅឃាត់ជនល្មើសដែលរត់ពួននៅវាលស្រែក្រោយភូមិ  និងបានកាប់ត្រូវប្រជាការពារម្នាក់រងរបួសទៀតផង ។

សមត្ថកិច្ចបានឲ្យដឹងថា  ជនល្មើសឈ្មោះ  ប៉ូ  នីង ត្រូវជាពូរបស់ក្មេងតូចដែលស្លាប់  បានសារភាពថា ខ្លួនពិតជាអារក ក្មួយខ្លួនឯងអាយុ ៩ខែ នេះពិតប្រាកដមែន មូលហេតុដោយសារ ខឹងបងថ្លៃ (ត្រូវជាឪពុករបស់ក្មេងរងគ្រោះ) ស្តីបន្ទោសឲ្យ ហើយជនល្មើស ក៏មានប្រើប្រាស់សារធាតុញៀនទៀត។

បច្ចុប្បន្ន ជនល្មើស ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម  ដើម្បីកសាងសុំណុំរឿង  ចាត់ការតាមនិតីវិធីច្បាប់៕