(វ៉ាស៊ីនតោន)៖  សហរដ្ឋអាអាមេរិកបំបែកកំណត់ត្រាថ្មីទៀតហើយ លើករណីឆ្លងជំងឺកូវីដ-១៩ដ៏សាហាវក្នុងមួយថ្ងៃជាង ២០ម៉ឺននាក់ និងស្លាប់ជិត ២០០០នាក់មេរិកទើបតែបំបែកកំណត់ត្រាថ្មីទៀត អំពីករណីឆ្លង COVID-19 រហូតដល់ទៅ ២០១,០៨៣ករណីថ្មីៗទៀត ដែលត្រូវបានរកឃើញតែក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកជំងឺ ១,៩៥១នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងកំឡុងពេលដូចគ្នានេះ។ នេះបើតាមការដកស្រង់ទិន្នន័យពីគេហទំព័រ Worldometer នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១២,២៧៤,៧២៦ករណី ក្នុងនោះអ្នកស្លាប់សរុបមាន ២៦០,២៨៣នាក់ និងជាសះស្បើយឡើងវិញចំនួន ៧.៣១លាននាក់។ សន្ទុះនៃការឆ្លង COVID-19 ប្រចាំថ្ងៃរបស់អាមេរិកនេះ បានបង្ខំឲ្យរដ្ឋកាន់តែច្រើនបង្កើនការរឹតត្បិត និងបិទសកម្មភាពមួយចំនួន ក្នុងនោះរដ្ឋញូយ៉ក បានសម្រេចបិទសាលារៀនជាថ្មី ហើយបើគិតត្រឹមតែមួយសប្តាហ៍ចុងក្រោយនេះប៉ុណ្ណោះ អាមេរិកបានរកឃើញករណីឆ្លងសរុបជាង ១លានករណី។

គួរបញ្ជាក់ថា ក្រុមហ៊ុនអភិវឌ្ឍវ៉ាក់សាំងអាមេរិក ភីហ្វីហ្សឺ (Pfizer) និង ម៉ូឌែណា (Moderna) បានដាក់សំណើទៅអាជ្ញាធរសុខាភិបាលអាមេរិករួចហើយ ដើម្បីសុំការអនុញ្ញាតការចាក់វ៉ាក់សាំងបន្ទាន់ នៅចុងខែវិច្ឆិកានេះ ឬនៅខែធ្នូខាងមុខ (ឲ្យបានមុនថ្ងៃបុណ្យណូអែល) ដើម្បីទប់ស្កាត់ការរាតត្បាត COVID-19 កាន់តែខ្លាំងជាងនេះ នៅថ្ងៃឈប់សម្រាកឆ្លងឆ្នាំសកល៕