ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ រដ្ឋាភិបាលជប៉ុន យល់ព្រមផ្តល់ថវិកាឥតសំណង ដល់អង្គការ IVY ជាមួយនឹងទឹកប្រាក់ ៤៣៩,២៦១ ដុល្លារអាមេរិក សម្រាប់គម្រោង “គាំទ្រកសិករខ្នាតតូច ធ្វើកសិកម្មតាមកិច្ចសន្យាលើដំណាំស្វាយចន្ទីសរីរាង្គ តាមរយៈសហគមន៍កសិកម្ម(ឆ្នាំទី២)”។

កិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី (ឈីហូកុ សឺហ្សឹះស៊ីម៉ាក) ជំនួយការនាយកនៃអង្គការIVY។
សេចក្តីប្រកាសពត៌មានលំអិត និងសុន្ទរកថារបស់ឯកអគ្គរាជទូតជប៉ុន សូមចូលទៅកាន់គេហទំព័រដូចខាងក្រោម៖ https://www.kh.emb-japan.go.jp/files/000544032.pdf