(ខេត្តកណ្ដាល) ៖ កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រជាពលរដ្ឋចំនួន ៦ភូមិ នៃឃំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ដែលរស់នៅតាមដងផ្លូវកណ្ដាល ដែលជាផ្លូវរបស់ថ្នាក់គណ:ពង្រឹង ប្រចាំមូលដ្ឋាន ឃំពុកឬស្សី បាននឹងកំពុងកសាងផ្លូវក្រាលគ្រួសក្រហម និងចាក់បេតុង។

ហើយពាក់ពន្ធ័និងទុយោទឹកស្អាត កប់ក្នុងក្រោមដី ហើយខាងថ្នាក់គណ: ពង្រឹងមូលដ្ឋានប្រចាំឃំពុកឬស្សី បានស្នើសុំឲ្យឈ្មោះ សិទ្ធិ ប្រធានក្រុមហ៊ុន ទឹកស្អាត កាយទុយោចេញសិន រងចាំផ្លូវធ្វើហើយចាំតភ្ជាប់វិញ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ មានទឹកស្អាតប្រើប្រាស់វិញ។

ពលរដ្ឋ៦ភូមិ បាននិយាយត្អូញត្អែទាំងអស់ សង្ឃឹមថា ម្ចាស់អាជីវកម្មទឹកស្អាត ឈ្មោះ សិទ្ធិ បានបញ្ជាឲ្យកូនចៅដើរតភ្ជាប់ទុយយោទឹកឡើងវិញ ហើយថែមទាំងទាលុយពីពលរដ្ឋតាមផ្ទះទៀត ផ្ទះពលរដ្ឋខ្លះ ឲ្យចេញថ្លៃតភ្ជាប់ទុយោ ចំនួន ២០$ ផ្ទះខ្លះ ១៥$ ផ្ទះខ្លះ ១០$ ផ្ទះខ្លះ៥$ ប្រហែលផ្ទះពលរដ្ឋខ្លះមានខ្សែ មានខ្នង ឬជាអ្នកធ្វើការហើយបានអស់លុយតិចម្លេះ។

បងប្អូនប្រជាពលរដ្ឋកំពុងឆ្ងល់ថា រឿងធ្វើផ្លូវជារឿងថ្នាក់គណ: ពង្រឹងមូលដ្ឋានចុះជួយ ឃំុពុកឬស្សីសោះ មិចមកប៉ះពាល់ប្រជាពលរដ្ឋ ឲ្យចេញលុយថ្លៃតភ្ជាប់ទុយោទឹក ទៅវិញ? ហើយម៉ិច ត្រូវឲ្យពលរដ្ឋចេញសេវាតាមផ្ទះអញ្ចឹងវិញ មានផ្ទះខ្លះចេញច្រើន មានផ្ទះចេញតិច។

សូមបញ្ជាក់ថា លោកអាំង លីឡេង មេឃំុពុកឫស្សី បានលើកឡើងប្រាប់ អ្នកសារព័ត៌មាននៅល្ងាចថ្ងៃទី២២ ខែវិច្ជិកា ឆ្នាំ២០២០នេះថា ក្នុងនាមលោកជាអាជ្ញាធរឃំុ បានចុះទៅជួយសម្របសម្រួល ម្ចាស់អាជីវកម្មទឹកស្អាត កំុឲ្យយកលុយថ្លៃតទុយោ ពីពលរដ្ឋថ្លៃពេកពី(20$) ចុះត្រឹម(5$) បានហើយ ម្ចាស់អាជីវកម្មទឹកស្អាត មិនព្រមតាមការស្នើសុំរបស់លោកមេឃំុនោះទេ?។

នៅក្នុងរឿងនេះដែល  ភ្នាក់ងារព័ត៌មានយើងមិនបានសូមការបំភ្លឺពីឈ្មោះសិទ្ធិ ម្ចាស់អាជីវកម្មទឹកស្អាត  គណ:ពង្រឹងចុះជួយឃំុពុកឫស្សី អាជ្ញាធរស្រុកខ្សាច់កណ្ដាល បាននៅឡើយទេ?។

បងប្អូនប្រជាពលរដ្ឋ ៦ភូមិ ក្នុងឃំុពុកឬស្សី ស្នើសុំឲ្យលោក ប៊ុន ផេង អភិបាល នៃគណ:អភិបាលស្រុកខ្សាច់កណ្ដាល បង្កើតគណ:កម្មាចំរុះ និងគណ:ពង្រឹងចុះជួយ ឃំុពុកឬស្សី ចុះត្រួតពិនិត្យ និងធ្វើការស៊ីបអង្កេតឲ្យបានល្អិតល្អន់ផង ដើម្បីភាពយុត្តិធម៌សម្រាប់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងដំបូលសន្តិភាពតែមួយ ៕