(ក្រុងព្រះសីហនុ)៖ អាសូរណាស់ បុរសជាកម្មករសំណង់ម្នាក់បានស្លាប់ ដោយឆក់ខ្សែភ្លើងអគ្គិសនី កាលពីល្ងាចថ្ងៃទី២២.ខែវិច្ឆិកា.ឆ្នាំ២០២០ នៅចំណុចការដ្ឋានផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងក្រុមទី១០ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

ជនរងគ្រោះឈ្មោះ វិន ចិត្តា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅ បណ្តោះអាសន្ន កន្លែងកើតហេតុ  មានស្រុកកំណើត នៅភូមិ កែង តាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង   ។ ក្រោយពីនគរបាលជំនាញបច្ចេកទេសវិទ្យាសាស្រ្ត  ធ្វើកោសល្យវិច័្ឆយរួចមកបាន បញ្ជាក់ថា សាកសពពិតជាស្លាប់ដោយសារ  ឆក់ខ្សែភ្លើងពិតប្រាកដមែន ៕