(ភ្នំពេញ)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា  ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥២៨ កែងនិងផ្លូវលេខ២៧៥ ខាងកើតអតីតស៊ីម៉ាក់ចាស់  ប្រមាណជា ២០០ម៉ែត្រ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

រថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿង  បានបើកបោះពួយក្នុងល្បឿនយ៉ាងលឿន  ខណៈមកដល់ផ្លូវកោង បួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្ដាលឲ្យបាក់អស់មួយផ្ទាំង ចំណែករថយន្តបង្ក បានរងការខូចខាតយ៉ាងដំណំ បើកទៅមុខលែងរួច។

មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកឡង់គ្រឺស័រ មួយគ្រឿង ពណ៌ស មិនស្គាល់ស្លាកលេខបើកបរចុះពីផ្លូវទំនប់៧០ មកផ្លូវលេខ៥២៨ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់កែងផ្លូវលេខ២៧៥ ដែលជាចំណុចផ្លូវកោង  និងជាកន្លែងកើតហេតុ បានបួងចង្កូតមិនទាន់ ក៏រេមកខាងស្ដាំដៃជ្រុល ទៅបុករបងផ្ទះប្រជាពលរដ្ឋ បាក់អស់មួយផ្ទាំង រីឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។ ក្រោយកើតហេតុភ្លាមៗ ម្ចាស់រថយន្តបានដោះស្លាកលេខយកទៅជាមួយ គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ ទៅ  ៕  ដោយ៖ Sok kea