(កណ្តាល)÷ កាលពី ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នំា២០២០ អ្នកស្ទូចត្រីម្នាក់ បានប្រទះឃើញសព បុរសម្នាក់ អណ្តែតនៅក្នុងរណ្តៅទឹក រួចរត់ ទៅប្តឹងសមត្ថកិច្ច ឲ្យចុះពិនិត្យ នៅក្នុងភូមិម៉ឺនរៀម ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ប្រភពបានបញ្ជាក់ថា មុនពេលកើតហេតុ ពលរដ្ឋម្នាក់បានទៅស្ទូចត្រីម្នាក់ឯង នៅក្នុងរណ្តៅទឹក ស្រាប់តែឃើញមាន សភាពសពហើមហើយអណ្តែទឹក ឃើញដូចនេះ កទៅប្រាប់អ្នកភូមិ និងរាយការណ៍ទៅសមត្ថកិច្ច ឲ្យចុះមកជួយពិនិត្យ ។ សព ជនរងគ្រោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ រហូតមកដល់ល្ងាចថ្ងៃដដែល នេះ ។
សមត្ថកិច្ចមូលដ្ឋាន បានយកសពទៅតម្កល់ទុក នៅវត្តអោងការ ដើម្បីស្វែងរកសាច់ញាតិសិន
Sok Kea.