ភ្នំពេញ៖ យុវជន​ ហុង ភារិន ​ដែល​ជាកូនខ្មែរមួយរូប ដែលគេទទួលស្គាល់ថា មាន​ការ​ចង​ចាំ​ល្អ​បំផុត​ ក្រោយ​បាន​ល្បី​ឈ្មោះពាសពេញប្រទេស ​​ក្នុង​ការ​ចូលរួម​ប្រកួត​ប្រជែង​កម្មវិធី​ល្បង​ប្រាជ្ញា ​super 100 នៅ​ប្រទេស​ថៃ​​កាល​ពី​កន្លង​ទៅ​។

អ្វីដែលកាន់តែមោទនភាព និងចូលរួមអបអរសាទរផងនោះ យុវជន​កម្ពុជា​ដ៏​វ័យ​ឆ្លាត​រូបនេះ នឹង​ចូល​រួម​ប្រកួត​ប្រជែង​កម្មវិធី​ប្រកួត​ការ​ចងចាំ​លំដាប់​ពិភពលោក​លើក​ទី​២៨ (The 28th world memory championships) ដែលនឹងប្រព្រឹត្តទៅចាប់ពី​ថ្ងៃ​ទី០៥ ​ដល់​ថ្ងៃ ​ទី០​៧ ខែ​ធ្នូ ២០១៩​ នេះ​ ។

សូមបញ្ជាក់ថា៖ កម្មវិធី​លំដាប់​ពិភពលោក​នេះ​ ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ចិន នាក្រុង​អ៊ូហាន ដែល​មាន​ការ​ចូលរួម​ពី​បេក្ខជនសុទ្ធតែសំរិតសំរាំងនូវសមត្ថភាពខ្ពស់​ប្រមាណ​ជាង​៥០០នាក់ មក​ពី​បណ្តាប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​។ នេះ​បើ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​របស់​កុងស៊ុលកម្ពុជាប្រចាំ​ក្រុង​ឆុង​ឈីង​ប្រទេស​ចិន ដោយ​មាន​ការ​ចូលរួម​លើក​ទឹកចិត្តពី​និស្សិត​កម្ពុជា​នៅ​ទីនោះ​ផងដែរ។ ​​​​​​​​

ក្នុងនាមតំណាងពលរដ្ឋខ្មែរទូទាំងប្រទេសសង្ឃឹមយ៉ាងមុតមាំលើសមត្ថភាពរបស់ យុវជន ហុង ភារិន ថាគាត់អាចធ្វើបានយ៉ាងល្អ ដើម្បីនាំកេរ្តិ៍ឈ្មោះមកជូនមាតុភូមិវិញ ដោយមោទភាព និងជូនពរ ហុង ភារិន ជោគជ័យដូចបំណងប្រាថ្នា ៕