កញ្ញា Kate Cat ដែលជាតារាសម្តែង បង្ហាញម៉ូត និងជាពិធីករមួយរូប ពិតជាមានរូបរាង សម្រស់ស្រស់ស្អាតពីធម្មជាតិ ឆ្លាត និងមានសមត្ថភាពជាអ្នកសិល្ប:មួយរូប ដែលបច្ចុប្បន្នកំពុងតែអង្រួនចិត្តអ្មកគាំទ្រយ៉ាងពេញទំហឹង។ ចំណុចពិសេសដែលធ្វើឲ្យគេចាប់អារម្មណ៍នោះ គឺរាល់សកម្មភាពសំដែងរបស់នាង ពិតជាមានភាពរស់រវើក ធ្វើឲ្យមានការទាក់ទាញពីក្រសែភ្នែកទស្សនិកជនយ៉ាងខ្លាំង រហូតធ្វើឲ្យអ្នកគាំទ្រពេញចិត្តលាន់មាត់សរសើរ នូវសមត្ថភាពសិល្បៈពិសេសរបស់នាងមិនចេះរីងស្ងួត។

ហើយថ្មីៗនេះ ដោយសារតែការសម្តែងដ៏ទាក់ទាញរបស់កញ្ញា កំពុងតែឡើងកូដផងនោះ ក៏មានការកោតសសេីរមិនដាច់ពីមាត់ ពីសំណាក់អ្នកគ្រប់គ្រងក្រុមហ៊ុន Rouy Infinity Co.,ltd លោក David Rathiya ផងដែរ ដោយលោកបានសរសេរក្នុង Status Facebook របស់លោកថា៖ កញ្ញា Kate Cate ជួបនៅខាងក្រៅ កញ្ញា Kate Cat ពិតជាមានរូបរាងសម្រស់ស្រស់ស្អាតពីធម្មជាតិ ឆ្លាតនិងមានសមត្ថភាពពិតប្រាកដ អរគុណយ៉ាងខ្លាំងសំរាប់ការជួយបង្រៀនក្រុមដេីរ Model ក្រុមហ៊ុន Rouy Infinity របស់លោកអោយក្លាយជាអ្នកដេីរម៉ូតអាជីពបាន។

សូមបញ្ជាក់ថា កញ្ញា Kate Cat ជាតារាម៉ូឌែល និងពិធីករមួយរូប ដែលប្រវត្តិតស៊ូរបស់នាងក្នុងវិស័យសិល្បៈ ក៏មិនធម្មតាដែរ រហូតមកដល់ពេលនេះនាងត្រូវឆ្លងកាត់ឧបសគ្គ និងជីវិតតស៊ូជាច្រើន ទម្រាំទទួលបានជោគជ័យ និងមានការគាំទ្រពីមហាជនជាបន្តបន្ទាប់៕


