(ខេត្តកណ្កាល)៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងបែបនេះប្រកាសឯកឧត្តមអញ្ជើញទស្សនកិច្ចសិក្សា និងពិនិត្យវឌ្ឍនភាពការងារ ការសាងសង់រោងចក្រអគ្គិសនី ដើរដោយប្រេងខ្មៅ និងឧស្ម័ន ដែលមានអនុភាព ៤០០មេហ្គាវ៉ាត់ និងអនុស្ថានីយ ២៣០ គីឡូវ៉ុល ស្ថិតនៅឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ រួមដំណើរដោយ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួម ពីកងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលលដ្ឋាន។
ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ការសាងសង់សង់រោងចក្រអគ្គិសនី ដើរដោយប្រេងខ្មៅ និងឧស្ម័ន ដែលមានអនុភាព ៤០០មេហ្គាវ៉ាត់ និងអនុស្ថានីយ ២៣០គីឡូវ៉ុល ស្ថិតនៅឃុំកោះរះ ស្រុកល្វាឯម នាពេលនេះមានសារៈសំខាន់ណាស់ ដើម្បីបំពេញនូវការខុសថា ចរន្តអគ្គិសនី និងរក្សាបាននូវស្ថិរភាពនៃការបញ្ជូនចរន្តអគ្គិសនី មកប្រើប្រាស់នៅរាជធានីភ្នំពេញ។
ឯកឧត្តមបន្ថែមថា នៅពេលបច្ចុប្បន្ននេះយើង មានប្រភពអគ្គិសនីជាច្រើន ដូចជាវារីអគ្គិសនី ធ្យូងថ្ម ការប្រើប្រាស់ប្រេងខ្មៅ ពីប្រទេសជិតខាង និងប្រភពផ្សេងៗទៀត អាចផលិតអគ្គិសនី ដែលមានអនុភាព ដល់ទៅ ៣៦៦០មេហ្គាវ៉ាត់ ដែលនៅពេលបច្ចុប្បន្ននេះ ការប្រើប្រាស់ភ្លើង មានត្រឹមតែ ប្រមាណជាង ១៧០០មេហ្គាវ៉ាត់ ដូច្នេះនៅក្នុងរដូវប្រាំងឆ្នាំ២០២១ ខាងមុខនេះ អគ្គិសនីកម្ពុជា និងផ្គត់គង់អគ្គិសនីគ្រប់គ្រាន់ សម្រាប់ទូទាំងប្រទេស។
សូមបញ្ជាក់ផងដែរថា រោងចក្រអគ្គិសនី រោងចក្រអគ្គិសនី ដើរដោយប្រេងខ្មៅ និងឧស្ម័ន ដែលមានអនុភាព ៤០០មេហ្គាវ៉ាត់ និងអនុស្ថានីយ ២៣០គីឡូវ៉ុល នេះបាននាំចូលមកពីប្រទេសហ្វាងឡង់ និងប្រទេសអាឡឺម៉ង់ ដែលទទួលការដំឡើងដោយក្រុមហ៊ុនចិន និងមានក្រុមហ៊ុនទីប្រឹក្សាត្រួតពិនិត្យមកពីអឺរ៉ុបផងដែរ។