នៅព្រឹកថ្ងៃទី២៨ ខែ វិច្ឆិកា ២០២០  ឯកឧត្តម សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា បានដឹកនាំក្រុមការងារ NACC Team Against Covid-19  ចុះផ្សព្វផ្សាយ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគការពារ ការឆ្លងរាលដាលជម្ងឺខូវីត១៩  នៅនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត និង អគារលេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ នៃក្រសួងមហាផ្ទៃ ។

នៅក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម សោម អូន បានលើកឡើងថា ប្រជាជនកម្ពុជា មានមោទនភាពដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខដឹកនាំពូកែ ពោរពេញទៅដោយបទពិសោធន៍ និងមានវិធានការណ៍ច្បាស់លាស់ បានខិតខំទប់ស្កាត់ នូវរាល់បញ្ហាប្រឈមនានា ដែលបានកើត ឡើង ជាពិសេសនៅក្នុងដំណាក់កាលពិភពលោក កំពុងជួបនៅភាពវឹកវរ ដោយសារការឆ្លងរាលដាលជម្ងឺខូវីត-១៩ យ៉ាងគំហុក បែជា «កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣ក្នុងពិភពលោក (ក្នុង ចំណោម ១៦៦ ប្រទេស) និងលេខ១ នៅអាស៊ី ជាប្រទេសដែលមានស្ថានភាពគ្រប់គ្រងជម្ងឺកូវីដ-១៩ និងផល ប៉ះពាល់ពីជម្ងឺបានល្អជាងគេ»។  មកដល់ពេលនេះ ជម្ងឺខូវីត១៩នៅកម្ពុជា មិនមានរាលដាលចូលសហគមន៏ និងមិនទាន់មានអ្នកស្លាប់ ។

ឯកឧត្តម សោម អូន បានរំលឹកថា ទោះបីមានប្រទេសខ្លះបានប្រកាសអំពីភាពជោគជ័យ នៃការបង្កើតវ៉ាក់សាំងជម្ងឺខូវីតក៏ដោយ ក៏លោកនៅតែអំពាវនាវដល់កម្មករនិយោជិត និងប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្ន និងបន្ត ចូលរួមអនុវត្តឲ្យបានត្រឹមត្រូវ នូវវិធានរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ។

សូមបញ្ជាក់ថា នៅក្នុងពិធីប្រយុទ្ឋប្រឆាំងជម្ងឺខូវីត១៩ នេះ ក្នុងនាមសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា ឯកឧត្តម សោម អូន បានចូលរួមឧបត្ថម្ភម៉ាស់មួយចំនួដល់ នាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត និងអគារលេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការនៃក្រសួងមហាផ្ទៃ ៕  ដោយលោក៖ Lay Phally