(ក្រុងតាខ្មៅ)៖ នៅវេលាម៉ោង 6.និង10នាទី ថ្ងៃទី29 វិច្ឆិកាឆ្នាំ2020 នៅលើផ្លូវជាតិ 21 ចំណុចទួលក្រសាំងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល រថយន្តធុនធំដោយមិនដឹងម៉ាក់ បានបុកគោមួយក្បាលនៅបណ្ដោយផ្លូវចិត្ត 21 ចំណុចទួលក្រសាំង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល បណ្ដាលឱ្យងាប់ស្តូកតែម្តង ហើយរថយន្តធុនធំដោយមិនដឹងម៉ាកអ្វី បានបើកបន្តទៅមុខទៀតបាត់ទៅ ។
បើតាមសម្តីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថា ម្ចាស់គោបានលេងគោឱ្យដើរពាសវាលពាសកាល អាណាធិបតេយ្យ ជារៀងរាល់ថ្ងៃដោយមិនកោតខ្លាចញញើត នឹងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរឡើយ។