(កំពង់ស្ពឺ ) ÷ នាព្រលឹមព្រឹកថៃ្ងច័ន្ទទី៣០ ខែវិច្ឆិក ឆ្នាំ២០២០ ម៉ោង០៥និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កេីតឡេីង នៅចំណុចផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រ លេខ ៤៨-៤៩ ភូមិព្រៃស្លឹក សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បង្កឡេីងរវាងរថយន្ដទូរដឹកទឹកកក និងរថយន្ដដឹក ទំនិញ ប្រភេទសណ្ដោង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ តាមរបាយការណ៍បឋម របស់សមត្ថកិច្ចនគរបាលចរាចរណ៍ ក្រុងច្បារមន ថា បណ្ដាល ឱ្យបាត់បង់អាយុជីវិតមនុស្សម្នាក់ នៅកន្លែងកេីតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍គឺ រថយន្ដទាំងពីរ បើកក្នុងទិសដៅបញ្ច្រាសទិសគ្នា ។
តាមការបញ្ជាក់ពី នគរបាលចរាចរណ៍រថយន្តម៉ាក កូរ៉េ ពាក់ស្លាកលេខភ្នំពេញ 3C 7387 បើកពីកើតទៅលិច អ្នកបើកបរមានឈ្មោះ ម៉ូយ លីដែន ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ស្លាប់នៅកន្លែងកើតហេតុ) ចំណែករថយន្តសណ្ដោង សឺមីរឺម៉ក ពាក់ស្លា កលេខភ្នំពេញ 3D 5043 សឺមី ស្លាកលេខព្រះសីហនុ 4A-5020 អ្នកបើកបរបានចុះរត់គេចខ្លួន។
បច្ចុប្បន្ន មធ្យោបាយវត្ថុតាងទាំងពី ត្រូវបាននគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺ យកមករក្សាទុក ដើម្បីដោះស្រាយតាមនិតីវិធី ៕ ដោយ៖ sokia