(បរទេស)៖ ក្រសួងហិរញ្ញវត្ថុបាននិយាយកាលពីថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ថាប្រទេសកាណាដាគ្រោងនឹងដាក់ពន្ធលើសាជីវកម្ម ដែលផ្តល់សេវាកម្មឌីជីថល ចាប់ពីឆ្នាំ ២០២២ ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ហើយក្រុមហ៊ុនទាំងនោះគឺមានសិទ្ធិមកពិភាក្សា ជាមួយ រដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាពន្ធ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា នាយកដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកាណាដា បាននិងកំពុងសិក្សា និងស្វែងរកវិធីសាស្រ្តរួមមួយ ដើម្បីធានាឱ្យបាននូវក្រុមហ៊ុនឌីជីថលដូចជា Google និងក្រុមហ៊ុន Facebook Inc ងាយស្រួលក្នុងការបង់ពន្ធជាពិសេស ពន្ធដែលជាករណីលើកលែង ប៉ុន្តែទោះជាយ៉ាងណាក៏ក្រុមហ៊ុនយក្សទាំងនេះ នៅតែជាប់ពន្ធផងដែរ។ ការដាក់ពន្ធលើក្រុមហ៊ុនផ្ដល់សេវាកម្មឌីជីថលនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដោយសារតែពេលនេះ ទុកពេលឱ្យមានការសិក្សាបន្ថែម ទាំងហានិភ័យ និងបញ្ហាសេដ្ឋកិច្ចជាតិ៕