ទីបំផុតកម្មវិធីប្រកួតការចងចាំលំដាប់ពិភពលោក​លើក​ទី​២៨ (The 28th world memory championships)​ ដដែលបានរៀបចំឡើងនៅប្រទេស​ចិន​ ដែល​មាន​ការ​ចូលរួម​ពី​បេក្ខជន​ប្រមាណ​ជាង​ ៥០០នាក់មកពីប្រទេសជាច្រើនជុំវិញពិភពលោក​ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ខែ​ធ្នូ​ ដល់​ថ្ងៃ​ទី​៧​ ខែខែធ្នូ ២០១៩ ត្រូវបានបញ្ចប់ជាស្ថាពរហើយ ។

យ៉ាងណាក្តី លោក​ ហុង​ ភារិន​ បាន​ធ្វើការបញ្ជាក់ឲ្យដឹងនៅលេីទំព័រហ្វេសបុក​របស់​ខ្លួន​ថា៖
«3 ថ្ងៃ​ ត្រូវបានបញ្ចប់​ ហត់មិនធម្មតា​។ ៥២០នាក់​ដែលចូលរួមប្រកួតសុទ្ធតែអ្នកខ្លាំងលំដាប់ពិភពលោកពិតៗ​ មិនសរសេីរមិនបាន។ គ្មាននរណាអាចយកឈ្នះនារីៗកូរ៉េខាងជេីង​ និងនារីៗម៉ុងហ្គោលីបានទេ​។ យ៉ាងណាក៏បានបទពិសោធន៌និងបង្ហាញទង់ជាតិអោយគេស្គាល់ដែរ​។ សូមអរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់​ ព្រមទាំងស្ថានកុងស៊ុល​នៅប្រទេសចិន​ និស្សិតនៅអ៊ូហាន់និងបងប្អូនទាំងអស់ដែលបានជួយលេីកទឹកចិត្ត​ អរគុណខ្លាំងណាស់។ នឹងខំព្យាយាមហាត់បន្តទៅទៀត»។​

ចំពោះលទ្ធផលនៃការប្រកួតការចងចាំលំដាប់ពិភពលោកលើកទី២៨ (The 28th world memory championships)​ ដែលបាន​រៀប​ចំឡេីងនៅប្រទេសចិននេះ​ លោក​ ហុង​ ភារិន​ មិនទទួល​បាន​ជ័យជំនះ​ទេ​ ហេីយ​លោកក៏បានមានការតាំងចិត្តនឹងខិតខំ​ប្រឹងប្រែង​ជាបន្ត​ទៀត​ ដេីមដេីម្បីមកដណ្តេីមយកជ័យជម្នះនៅឱកាសក្រោយផងដែរ។
សូមបញ្ជាក់ថា វិញ្ញាសារនៃកម្មវិធីប្រកួតកការចងចាំលំដាប់ពិភពលោកលើកី២៨ នៅប្រទេសចិន រាល់ការប្រកួតប្រជែង បេក្ខជនទាំងអស់ត្រូវឆ្លងកាត់ ១០​វិញ្ញាសារ ដែលសុទ្ធតែជាភាសាអង់គ្លេសទាំងអស់ លេីកលែងតែ​ចាំសន្លឹកបៀរ​ ចាំតួលេខ និងចាំលេខកូដកុំព្យូទ័រប៉ុណ្ណោះ។ បើតាមការឲ្យដឹងពី ហុង ភារិន អ្នកដែលមានសមត្ថភាពខ្ពស់អាចឆ្លងកាត់វិញ្ញាសារដ៏លំបាកទាំងនេះបានគឺ នារីមកពីកូរ៉េខាងជេីង និងនារីមកពីម៉ុងហ្គោលី ក្នុងចំណោមបេក្ខជន ៥២០នាក់។
ក្នុងនាមជាពលរដ្ឋខ្មែរសូមចូលរួមសោកស្តាយ និងអរគុណដល់ ហុង ភារិន បើទោះជាគាត់មិនអាចទទួលបានជ័យជំនះ តែគាត់បានខំប្រឹងអស់លទ្ធភាព និងបានបង្ហាញទង់ជាតិកម្ពុជាឲ្យពិភពលោកស្គាល់កាន់តែច្បាស់ ថាខ្មែរអាចធ្វើបាន មិនចាញ់ប្រទេសជឿនលឿនឡើយ ថ្វីបើពេលនេះធ្វើមិនទាន់បានល្អ តែជាបទពិសោធន៍មួយ ដែលគាត់បានតាំងចិត្តថានឹងខំប្រឹងធ្វើឲ្យបានកាន់តែល្អប្រសើរនៅឱកាសលើកក្រោយ៕