(បន្ទាយមានជ័យ)៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនៅយប់ ថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ ២០២០ បានដឹកនាំកម្លាំងចុះល្បាតរក្សាសណ្តាប់ធ្នាប់សន្តិសុខ នៅក្នុងភូមិសាស្រក្រុងប៉ោយប៉ែត និងបានណែនាំប្រជាពលរដ្ឋ ឲ្យទុកដាក់ទ្រព្យសម្បត្តិឲ្យបានត្រឹមត្រូវ។

លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា ជាការយកចិត្តទុកដាក់របស់ លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំង ចុះល្បាតរក្សាសុវត្ថភាពសន្តិសុខសណ្តាប់ធ្នាប់ ពេលយប់ និងបានណែនាំឲ្យប្រជាពលរដ្ឋ ទុកដាក់នូវទ្រព្យសម្បត្តិរបស់ខ្លួនដូចជាម៉ូតូ និងទ្រព្យសម្បត្តិផ្សេងៗ នៅតាមផ្ទះជួល ត្រូវចាក់សោរទុកដាក់ឲ្យត្រឹមត្រូវ។

លោក សៅ សារឿន សូមអំពាវនាវ ដល់ម្ចាស់ផ្ទះជួល ក្រុមហ៊ុន ក៏ដូចជាប្រជាពលរដ្ឋ សូមបំពាក់ កាម៉ារ៉ាសុវត្ថភាព នៅតាមអគារ ផ្ទះ តូប របស់ខ្លួន ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកសន្តិសុខការពារទ្រព្យសម្បត្តិ អតិថិជនផង និងដើម្បីឲ្យសមត្ថកិច្ចងាយស្រួលក្នុងការស្រាវជ្រាវកំណត់មុខសញ្ញា នៅពេលមានអំពើចោរកម្ម លួចម៉ូតូ ឬមានហេតុការណ៍ផ្សេងៗដែលបានកើតឡើង៕