(ខេត្តព្រះសីហនុ)÷ ស្រុកកំពង់សិលា -នៅវេលាម៉ោង៦.២០នាទី ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ចន្លោះគីឡូម៉ែត្រ១២០.១២១  ស្ថិតក្នុងភូមិក្រាំងអាត់  ឃុំកំពង់សីលា  ស្រុកកំពង់សីលា  ខេត្តព្រះសីហនុ  មានករណីគ្រោះថ្នាក់ចរាចរណ៏ មួយបានកេីតឡេីងរវាងរថយន្តសង្គ្រោះ ( ឡានពេទ្យ)នឹងម៉ូតូ  សណ្តោងរុឺម៉ក(លក់ផ្កា)មានទិសដៅស្របគ្នា  ព្រះសីហនុ-ភ្នំពេញ ។

-រថយន្តសង្រ្គោះ(ឡានពេទ្យ)  ពណ៌ស  ស្លាកលេខ រដ្ឋ  ១២-២  ០៩១១  អ្នកបេីកបរបានរត់គេចបាត់

-ម៉ូតូ ម៉ាក វេវ  ពណ៌ខ្មៅ  គ្មានស្លាកលេខ សណ្តោងរុឺម៉ក(លក់ផ្កា ) បេីកដោយឈ្មោះ  រាម  ទូច  ភេទប្រុស  អាយុ៣៥ឆ្នាំ  មានទីលំនៅភូមិ ស្នាយពល  ឃុំរការ ស្រុកពារាំង  ខេត្តព្រៃវែង  រងរបួសធ្ងន់  បញ្ជូនមកមណ្ឌលសុខភាពតក្កវិទដេីម្បីសង្រ្គោះ ក៏ដាច់ខ្យល់ស្លាប់តែម្តង  ។

ដោយឡែកសាកសពនៅមណ្ឌលសុខភាព ភាពតក្កវិទ រង់ចាំក្រុមគ្រូសារមកទទួល ។ បច្ចុប្បន្ន រថយន្តនឹងម៉ូតូ ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកកំពង់សីលា  ។ ដោយ៖ sokia