(ភ្នំពេញ) គ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ ស្លាប់បាត់បង់ជីវិត គួរឲ្យអាណោចអធ័ម បន្ទាប់ពីជិះ ម៉ូតូលឿនពេក មិនប្រយត្ន័ជ្រុលទៅបុករថយន្តកំពុងឆ្លងផ្លូវ ចេញពីផ្ទះសំណាក់ពេញទំហឹង ស្ថិតតាមបណ្ដោយផ្លូវបេតុង ចំណុចមុខផ្ទះសំណាក់ សារិការ២ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

សពជនរងគ្រោះឈ្មោះ សីហា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបចុងភៅមួយកន្លែង មានស្រុកកំណើត ស្រុកល្វាឯម ខេត្តកណ្ដាល នៅវេលាម៉ោង១២ និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ។

មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកហ្សូម័អ៊ិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1GM 9251 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តធុនត្រា ពាក់ផ្លាកលេខភ្នំពេញ 2AM 8866 ធ្វើដំណើរពីកើតទៅលិច ចេញពីផ្ទះសំណាក់ បុកចំពីមុខពេញទំហឹង បណ្ដាលឲ្យបោកក្បាលស្លាប់ គួរឲ្យរន្ធត់ ភ្លាមនោះ រថយន្តបង្កបានបើកត្រឡប់ចូលផ្ទះសំណាក់វិញ រួចដោះផ្លាកលេខចេញសម្ងំធ្វើដូចមិនមានរឿងអ្វី។

សមត្ថកិច្ចជំនាញចុះមកវាស់វែង យករថយន្តបង្កនិងម៉ូតូរងគ្រោះ ទៅអធិការដ្ឋានខណ្ឌជ្រោយចង្វា រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ ឲ្យក្រុមគ្រួសារដឹកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី ៕  ដោយ៖ Sokia