(ភ្នំពេញ)៖ បុងកាហ្វេ (ខេមបូឌា) អិលធីឌី មានក្តីសោមន្ស សូមណែនាំទីតាំងថ្មី នៃការិយាល័យកណ្តាល និងការិយាល័យតាំងបង្ហាញផលិតផល (Showroom) ដែលស្ថិតនៅក្នុងផ្សារទំនើប អូឡំាព្យា ដែលបានដាក់ដំណើរការហើយ។

ការិយាល័យនេះ ត្រូវបានរចនា និងរៀបចំតុបតែងប្រកបដោយភាពទាន់សម័យ និងភាពទាក់ទាញ ដើម្បីផ្តល់បទពិសោធថ្មីកាន់តែប្រសើរ ពេលអតិថិជនអញ្ជើញ មកទទួលសេវាកម្ម។ ចំណុចពិសេសទៀតសោត ចំពោះការិយាល័យតាំងបង្ហាញផលិតផលថ្មី (Showroom) របស់បុងកាហ្វេ ដែលមានទីតំាងនៅ ទល់មុខវត្តសំពៅមាសនេះ នឹងផ្តល់ជូននូវភាពងាយស្រួលដល់អតិថិជន ដោយមានកន្លែងចតធំទូលាយ នៅជាន់ក្រោមដីក្នុង ផ្សារទំនើបអូឡំាព្យាផងដែរ។

បុងកាហ្វេ មានក្តេរិ៍ឈ្មោះល្បីល្បាញលើទីផ្សារ ដោយត្រូវបានទទួលស្គាល់ថា ជាអ្នកត្រួសត្រាយផ្លូវក្នុងការផ្គត់ផ្គង់ គ្រាប់កាហ្វេ ល្អ លើសគេ ក៏ដូចជាម៉ាស៊ីនឆុងកាហ្វេ ប្រកបដោយគុណភាពខ្ពស់ ទៅកាន់សណ្នាគារប្រណិតៗ ភោជនីយដ្ឋានធំៗ សមាជិកក្លឹប និងហាងកាហ្វេជាច្រើន។ មិនតែប៉ុណ្ណោះ ផលិតផលបុងកាហ្វេ ក៏ត្រូវបានចែកចាយ ដល់ផ្សារទំនើបធំៗជាច្រើនផងដែរ។

ជាមួយនឹងការតុបតែងបែបសាមញ្ញ តែទាក់ទាញរំលេចដោយពន្លឺ ភ្លើងបែបស្រទន់ការិយាល័យតាំងបង្ហាញផលិតផលថ្មី (Showroom) របស់បុងកាហ្វេ បានដាក់តំាងបង្ហាញនូវផលិតផលភេសជ្ជៈផ្សេងៗ ដូចជាគ្រាប់កាហ្វេ របស់បុងកាហ្វេនិង Segafredo Zanetti ព្រមទំាង ឧបករណ៍សម្រាប់ឆុងកាហ្វេដ៏សំបូរបែប ដើម្បីបំពេញនូវតម្រូវការរបស់អាជីវករ មកពីគ្រប់មជ្ឈដ្ឋាន ក៏ដូចជា សម្ភារជាច្រើនទៀត សម្រាប់ការប្រើប្រាស់ប្រចំាថ្ងៃ និងការប្រកបអាជីវកម្មផងដែរ។

សិល្បៈនៃការទទួលទានកាហ្វេ មួយពែងដ៏ឈ្ងុយឆ្ងាញ់ គឺត្រូវចាប់ផ្តើមពីការជ្រើសរើសម៉ាស៊ីនឆុងកាហ្វេដែលមានគុណភាពខ្ពស់ និងមាន កេរ្តិ៍ឈ្មោះល្បីល្បាញ តួយ៉ាងដូចជា ម៉ាក La San Marco ម៉ាក Franke ម៉ាក Thermoplan ម៉ាក Gaggia និងម៉ាកដែលទើបតែចេញចុងក្រោយគេ គឺ CafeMatic មានលក្ខណៈពិសេសជាច្រើន ដែលនឹងផ្តល់ភាពភ្ញាក់ផ្អើលដល់លោកអ្នកផងដែរ។

ដើម្បីផ្តល់នូវភាពកាន់តែងាយស្រួល ដល់អតិថិជនដែលមានបំណងចង់សាកល្បង នូវផលិតផលរបស់យើង លោកអ្នកអាចអញ្ជើញមកកាន់ការិយាល័យ តាំងបង្ហាញផលិតផលថ្មី (Showroom) ដើម្បីភ្លក់នូវរសជាតិកាហ្វេដ៏ សំបូរបែប នៅបារីស្តារបារ មុននឹងធ្វើការសម្រេចជាវផលិតផល សម្រាប់ការចាប់ផ្តើម អាជីវកម្មរបស់លោកអ្នក។

លោកបន្ដថា គ្រប់យ៉ាងដែលទាក់ទង នឹងការឆុងគឺសុទ្ធសឹង ជាអាជីវកម្មរបស់យើង។ ប្រសិនបើមានពាក្យមួយម៉ាត់ ដែលអាចពិពណ៌នាអំពីខ្លួនយើង គឺថាយើងមានបទពិសេធន៍ជាច្រើនឆ្នំា ទាក់ទិននឹងការឆុងកាហ្វេ ការបណ្តុះបណ្តាល ព្រមទំាងកសាងទំនាក់ទំនងល្អជាមួយ
អតិថិជនរបស់យើងថែមទៀតផង។ បុងកាហ្វេ តែងតែផ្តល់ជូននូវភាពល្អឥតខ្ចោះ ដល់អតិថិជនរបស់យើង៕