(អាមេរិក)៖ យន្តហោះប្រភេទ Boeing 737 Max បានហោះហើរជាសាធារណៈ ជាលើកដំបូងរបស់ខ្លួនវិញហើយ នៅថ្ងៃពុធ បន្ទាប់ពីត្រូវបានផ្អាកការហោះហើរ អស់រយៈពេល២០ខែ ក្រោយពីមានហេតុការណ៍ធ្លាក់ចំនួន ២ករណី កាលពីឆ្នាំមុន, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នេះ។

ដោយដឹកក្រុមអ្នកសារព័ត៌មានមួយក្រុម, ជើងហោះហើររយៈពេល៤៥នាទី ពីទីក្រុង Dallas រដ្ឋ Texas ទៅកាន់ទីក្រុង Tulsa រដ្ឋ Oklahoma បានបង្ហាញពីទំនុកចិត្ត នៅក្នុងសុវត្ថិភាពរបស់យន្តហោះ។

កាលពីខែមុន, រដ្ឋបាលអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិក បានដកបទបញ្ជាផ្អាកប្រតិបត្តិការពាណិជ្ជកម្ម  នៃយន្តហោះ Boeing 737 Max ដែលនេះគឺជាការត្រួសត្រាយផ្លូវ ឲ្យមានការវិលត្រឡប់មកវិញ នៃយន្តហោះប្រភេទនេះ មកធ្វើសេវាកម្មអាជីវកម្ម។

គួររំលឹកថា Boeing 737 Max ត្រូវបានផ្អាកការហោះហើរ នៅទូទាំងពិភពលោក ចាប់តាំងពីខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីមានហេតុការណ៍ធ្លាក់ នៅឥណ្ឌូនេស៊ី និងអេត្យូពី បានសម្រាប់មនុស្សសរុប ៣៤៦នាក់ ដែលបានជិះនៅលើជើងហោះហើរទាំងពីរនោះ៕