(ខេត្តព្រះសីហនុ) គ្រោះថ្នាក់អគ្គីភ័យ: ១លើក(ឆេះផ្ទះលក់ប្រេង):នៅថ្ងៃទី ០៥.១២.២០២០ វេលាម៉ោង១៣:០០នាទី មានអគ្គីភ័យឆេះផ្ទះលក់ប្រេង(នៅជិតរង្វង់មូលអូរត្រេះ) ស្ថិតក្នុងភូមិ២ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសិហនុ ។ បណ្តាលឲ្យឆេះខូចខាតផ្ទះ សម្ភារ ប្រេងឥន្ធន: និងបណ្តាលឲ្យម្ចាស់ផ្ទះ ភេទប្រុស រលាកដៃទាំងពីរ(របួសមធ្យម) បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។

ករណី នេះរថយន្តចំនួន ៩គ្រឿង (ស្នងការដ្ឋាន ៣គ្រឿង, កងរាជអាវុធហត្ថខេត្ត១គ្រឿង, ក្រុមហ៊ុនសូគីម៉ិច១គ្រឿង, ក្រុមហ៊ុនតេឡា១ គ្រឿង, ក្រុមហ៊ុនLHR១គ្រឿង , ក្រុមហ៊ុនម៉ុងឫទ្ធី១គ្រឿង និងកំពង់ស្វយ័តក្រុងព្រះសីហនុ១គ្រឿង) ចេញអន្តរាគមន៍ពន្លត់មិនឲ្យរាលដាល ហើយបានរលត់ទាំងស្រុងនៅម៉ោង១៥:០០នាទី ។ ករណីនេះកម្លាំងជំនាញកំពុងស្រាវជ្រាវរកមូលហេតុ ។ដោយ៖ VUM SOK CHEA