(ខេត្តព្រះសីុហនុ)៖ ជនសង្សយ័ ៤នាក់ ត្រូវបានកងរាជអាវុធហត្ថបង្ក្រាប ឃាត់ខ្លួននៅថ្ងៃ៥ ធ្នូ ឆ្នាំ២០២០  ពាក់ពន្ធ័បទល្មើសគ្រឿងញៀន ។

បើតាមសមត្ថកិច្ចកងរាជអាវុធហត្ថ ស្រុកព្រៃនប់ថ្លែងថា ប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ចូលរួមពីកម្លាំងកងរាជអាវុធហត្ថខេត្ត និងកងរាជអាវុធហត្ថមូលដ្ឋានស្រុក ក្នុងនោះជនសង្សយ័ត្រូវបានឃាត់ខ្លួន តាមទីកន្លែងខុសៗគ្នា នៅក្នុងឃុំវាលរេញ ឃុំអណ្តូងថ្ម និងឃុំសាមគ្គី  ហើយបច្ចុប្បន្នជនសង្សយ័បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្តន្ទាទោសតាមនិតិវិធី ៕ ដោយ៖ KIM VATHANA