(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ប្រកាសបិទអគារកាណាឌីយ៉ា រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ដោយយោងតាមចំណាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើយោងតាមសេចក្តីជម្រាបជូនរបស់ក្រសួងសុខាភិបាល មកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ក.អ ដែលអង្គភាពព័ត៌មាន ទទួលបាននៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ។
បើតាមលិខិតដដែល បានបញ្ជាក់ថា ការបិទអគារកាណាឌីយ៉ា ដោយសារបុគ្គលិកនៅធនាគារចិនម្នាក់ មានវិជ្ជមានជំងឺកូវីដ-១៩ ហើយបានប្រើប្រាស់ជណ្តើរយន្តរួមគ្នានៅ អគារកាណាឌីយ៉ា។ ដូច្នេះ ត្រូវបិទអគារកាណាឌីយ៉ាទាំងមូលបន្តទៀត រយៈពេល១៤ថ្ងៃ គិតចាប់តាំងពីថ្ងៃទី០៣ ខែធ្នូ រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។
ដោយឡែកបុគ្គលិកដែលធ្វើការនៅទីនោះទាំងអស់ ត្រូវធ្វើតេស្តជាលើកទី២ នៅថ្ងៃទី១៣ ខែធ្នូ និងលើកទី៣ នៅថ្ងៃទី ១៧ ខែធ្នូឆ្នាំ២០២០៕