(ភ្នំពេញ): នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា (NACC) បានដឹកនាំក្រុម NACC Team Against Covid-19 ចុះធ្វើយុទ្ឋនាការប្រយុទ្ឋប្រឆាំងជម្ងឺខូវីត១៩ ដោយផ្សព្វផ្សាយអំពីវិធានការណ៍កាពាររបស់ក្រសួងសុខាភិបាល និង បាញ់ថ្នាំបំភាយសម្លាប់មេរោគការពារការឆ្លងរាលដាលជម្ងឺខូវីត១៩ នៅទីស្នាក់ការទាំង២ របស់ មជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្កីភាពការងារអន្តរជាតិ (ACILS) ដែលមានទីតាំងទី១ ស្ថិតនៅផ្ទះលេខ៦ ផ្លូវ៥៨០ សង្កាត់បឹងកក់២ ខ័ណ្ឌទូលគោក  និងទីតាំងទី២ ស្ថិតនៅផ្ទះលេខ៨ ផ្លូវ៦១៤ សង្កាត់បឹងកក់២ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ។

លោកស្រី Pamela Jill Whaton  នាយករងប្រចាំប្រទេសកម្ពុជា នៃ ACILS បានសំដែងការសប្បាយចិត្ត និង ថ្លែងអំណគុណដល់សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា ដែលចុះមកបាញ់ថ្នាំបំភាយសម្លាប់មេរោគបង្កាការឆ្លងរាលដាលជម្ងឺខូវីត១៩ នៅការិយាល័យទាំង២របស់Acils ៕