(ស្រុកព្រៃនប់)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់មកថា នៅវេលាម៉ោង៥:៤០នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ មានអគ្គិភ័យកើតឡើងឆេះឡ នៅក្នុងរោងចក្រផលិតក្តារបន្ទះដដែល ក្នុងតំបន់សេដ្ឋកិច្ចពិសេស ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ភ្លាមៗនោះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន02គ្រឿង ដែលប្រចាំការនៅក្នុងតំបន់នោះ ធ្វើការពន្លត់ទាន់ពេលវេលា មិនអោយឆាបឆេះរាលដាលបន្តរដល់រោងចក្រនោះទេ៕ដោយ៖ VUN SOK CHEA