(ខេត្តព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យប្រាប់ដឹងថា នៅព្រឹកថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ១០:៥០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះបង្រ្កាបករណីគ្រឿងញៀនខុសច្បាប់មួយករណី នៅចំណុច ផ្ទះជួល ស្ថិតនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ មានឈ្មោះ នាង ខេន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ ជាងផ្សារដែក ទីលំនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
វត្ថុតាងដកហូកបានរួមមាន : ម្សៅក្រាម សថ្លា សង្ស័យសារធាតុញៀន ចំនួន (១៤៦កញ្ចប់)
-ទូរស័ព្ទដៃ ០២ គ្រឿង
-ម៉ូតូ ចំនួន ០១គ្រឿង ។
បច្ចុប្បន្នកម្លាំងជំនាយកំពុងកសាងសំណុំរឿងតាមនីតិវិធី៕ ដោយ៖ KIM VATHANA