(ខេត្តព្រះសីហនុ)៖ វេលាម៉ោង១៤:០០នាទីរសៀល ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យ ចំនួន០៣នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ ចាត់ចែងសម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

១/ ឈ្មោះ ម៉ក់ តុលា ហៅយ៉ា   ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ បច្ចុប្បន្នស្នាក់នៅក្រុម១២ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។

២/ ឈ្មោះ យាន ឆាយទី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ប្រហិត បច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។

៣/ ឈ្មោះ កែវ ចន្ថា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ បច្ចុប្បន្នស្នាក់នៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ។

+ ចាប់យកវត្ថុតាងរួមមានៈ

– ដែកកេះ ចំនួន ០២

– ប្រាក់ ចំនួន៨០.០០០រៀល

– ទូរស័ព្ទដៃ ចំនួន ០៣គ្រឿង  ដោយលោក៖ KIM VATHANA