(ខេត្តកំពង់ឆ្នាំង) នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ សមត្ថកិច្ចនគបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត បាននាំយកជនដៃដល់ក្នុងអំពើឃាតកម្ម ចំនួន៣នាក់ ទៅធ្វើត្រាប់នៅកន្លែងកើតហេតុ ដែលបាន បណ្ដាលឲ្យជនរងគ្រោះម្នាក់ បានស្លាប់នៅយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ នៅចំណុចភូមិគក ឃុំ ពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

រយៈពេល ៣ថ្ងៃ សមត្ថកិច្ចកងរាជអាវុធហត្ថ និងកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង បំបែកសំណុំរឿង ឃាតកម្មធ្វើការឃាតខ្លួនជនដៃដល់ ៣នាក់ ។

ក្រោយពេលកើតហេតុ នៃអំពើឃាតកម្ម ធ្វើឱ្យជនរងគ្រោះម្នាក់បានស្លាប់ កាលពីយប់ថ្ងៃទី៧ ខែធ្នូ ២០២០ កន្លងទៅនេះ ភ្លាមៗនោះនគរបាលខេត្ត ដោយទទួលបញ្ជាពី លោកឧត្តមសេនីយ៍ទោ ស្នងការ នគរបាលខេត្ត និងដោយមានការសម្របសម្រួលពី លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្ត សមត្ថកិច្ចនគបាលខេត្ត បានចុះបើកការស្រាវជ្រាវបន្ទាន់ និងបានឈានដល់ការឃាត់ខ្លួនជនដៃដល់ ចំនួន ៣នាក់ ក្នុងនោះ ២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្ត ធ្វើការឃាត់ខ្លួនដែលមាន ១- ឈ្មោះ ណន ណឹម ភេទប្រុស អាយុ ៣៧ឆ្នាំ ទី២ . ឈ្មោះ នៅ ច្រេស អាយុ ៣០ឆ្នាំ ដោយឡែកម្នាក់ ផ្សេងទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត ធ្វើការស្រាវជ្រាវឃាត់ខ្លួនផងដែរគឺ ឈ្មោះ តុន រឿន អាយុ ២៦ឆ្នាំ ទាំង៣នាក់ ខាងលើនេះមានទីលំនៅជាមួយគ្នា ក្នុងភូមិគក ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយឡែក ជនរងគ្រោះមានឈ្មោះ ញៀន ណូយ ហៅ ស្នា អាយុប្រមាណ ជាង៣០ឆ្នាំមានទីលំនៅភូមិ ឃុំ ស្រុកជាមួយគ្នា ។

នៅចំពោះមុខសមត្ថកិច្ច ឯកន្លែងធ្វើត្រាប់នៅព្រឹកថ្ងៃទី៩ ធ្នូ ជនសង្ស័យទាំង ៣នាក់ បានសារភាពថា ខ្លួនមានគំនុំ នឹងជនរងគ្រោះ ដែលតែងតែបង្ករឿងហេតុនៅក្នុងភូមិជាញឹកញាប់ ជាមួយពួកខ្លួនទាំង ៣ នាក់ ទើបនៅយប់ថ្ងៃកើតហេតុ ពួកខ្លួនបានរៀបចំពួនស្ទាក់វាយ និងកាប់ ទៅលើជនរងគ្រោះបណ្ដាល ឲ្យរបួសធ្ងន់ ហើយជនរងគ្រោះបានរត់ទៅស្លាប់ នៅឯផ្ទះ ហើយក្រោយមក នៅថ្ងៃទី៨ ពួកខ្លួនក៏ត្រូវបាន កងរាជអាវុធហត្ថ និងនគរបាលខេត្ត ធ្វើការចាប់ខ្លួនតែម្ដង ។

ក្រោយ ពេលធ្វើត្រាប់អំពីសកម្មភាពពួនស្ទាក់ និងកាប់ លើជនរងគ្រោះ ហើយជនសង្ស័យទាំង ៣នាក់ ត្រូវសមត្ថកិច្ចទាំង ២អង្គភាព កសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ដោយ៖ Sokia