(ខេត្តព្រះសីហនុ) ឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយម៉ាស់ចំនួន ៥០.០០០ម៉ាស  ដែលជាការជួយឧបត្ថម្ភរបស់ឯកឧត្តម សរ មុន្នី និងលោកជំទាវ និងលោកឧកញ៉ា ឡាច ប៊ុនលីម និងលោកជំទាវអគ្គនាយកសំណង់ផ្ទះល្វែងមានជ័យ GOLD LAND នារសៀលថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ និងអគុណដល់ឯកឧត្តម សរ មុន្នី និងលោកជំទាវ លោកឧកញ៉ា ឡាច ប៊ុនលីម និងលោកជំទាវអគ្គនាយកសំណង់ផ្ទះល្វែងមានជ័យ GOLD LAND ដែលបានជួយឧបត្ថម្ភម៉ាសមកដល់រដ្ឋបាល ខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺរាតត្បាត កូវីដ-១៩ នៅខេត្តព្រះសីហនុ ។

ឯកឧត្តម អភិបាលខេត្ត បន្តថា អំណោយម៉ាសទាំងអស់នេះ យើងនឹងយកទៅប្រើប្រាស់ឱ្យចំគោលដៅដែលជាចំណុចមានបញ្ហាប្រឈមជាងគេ ដើម្បីបង្ការទប់ស្កាត់ជំងឺឆ្លងរាតត្បាត Covid- ១៩ រដ្ឋបាលខេត្តត្រូវការម៉ាស ទឹកអាល់ កុល ជែលបន្តទៀត ដើម្បីចែកជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ៕ ដោយ៖ Vun Sok Chea