(ព្រះសីហនុ)៖ បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង១៨.៣០នាទីថ្ងៃទី០៩ ខែធ្នូឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរមួយ កើតឡើងស្ថិតនៅលើផ្លូវបេតុង ក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងម៉ូតូនឹងម៉ូតូ ក្នុងទិសដៅបញ្រ្ជាស់ទិសគ្នា C១២៥.ពណ័ខ្មៅ សេរី២០១៩ ពាក់ផ្លាក់លេខត្បូងឃ្មុំ ១G ៥៥៤១ បើកបរដោយឈ្មោះ ស្មាស់ អូមើត ភេទប្រុស អាយុ១៩ ឆ្នាំ (របួសធ្ងន់) នឹងប្រពន្ធឈ្មោះ ង៉ា សាណះ អាយុ ២៥ឆ្នាំ ខ្មែរអុីស្លាម(ធ្ងន់) ស្នាក់នៅ ភូមិគគី ឃុំបិតត្រាំង បើកបរមកពីកើតមកលិច មកដល់ចំនុចកើតហេតុ បានចូលកន្លងផ្លូវម៉ូតូឌូកពណ័ខ្មៅ គ្មានផ្លាក់លេខ ទិសដៅពី លិចទៅកើតបើកបរដោយឈ្មោះណែន ដារ៉ូ ភេទប្រុស អាយុ ១៨ ឆ្នាំជនជាតិខ្មែរ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់(ធ្ងន់)។
បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅពេទ្យ ៨៨៨ឃ្លាំងលើ ។
រីឯវត្ថុតាង ត្រូវបាននគរបាលយកទៅរក្សាទុក នៅប៉ុស្តិ៍បណ្តោះអាសន្ន រងចាំការដោះស្រាយតាមនីតិវិធី។ ដោយ៖ VUN SOK CHEA