កម្មវិធីប្រកួតការចងចាំលំដាប់ពិភពលោកលើកទី២៨ (The 28th world memory championships) ដែលបានរៀបចំឡើងនៅប្រទេសចិន ដែលមានការចូលរួមពីបេក្ខជនប្រមាណជាង ៥០០នាក់មកពីប្រទេសជាច្រើនជុំវិញពិភពលោក មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ខែធ្នូ ដល់ថ្ងៃទី៧ ខែខែធ្នូ ២០១៩ ត្រូវបានបញ្ចប់ជាស្ថាពរហើយ ។

យ៉ាងណាក្តី លោក ហុង ភារិន បានធ្វើការបញ្ជាក់ឲ្យដឹងនៅលេីទំព័រហ្វេសបុករបស់ខ្លួនថា៖
«3ថ្ងៃ ត្រូវបានបញ្ចប់ ហត់មិនធម្មតា។ ៥២០នាក់ដែលចូលរួមប្រកួតសុទ្ធតែអ្នកខ្លាំងលំដាប់ពិភពលោកពិតៗ មិនសរសេីរមិនបាន។ គ្មាននរណាអាចយកឈ្នះនារីៗកូរ៉េខាងជេីង និងនារីៗម៉ុងហ្គោលីបានទេ។ យ៉ាងណាក៏បានបទពិសោធន៌និងបង្ហាញទង់ជាតិអោយគេស្គាល់ដែរ។ សូមអរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងស្ថានកុងស៊ុលនៅប្រទេសចិន និស្សិតនៅអ៊ូហាន់និងបងប្អូនទាំងអស់ដែលបានជួយលេីកទឹកចិត្ត អរគុណខ្លាំងណាស់។ នឹងខំព្យាយាមហាត់បន្តទៅទៀត»។
ចំពោះលទ្ធផលនៃការប្រកួតការចងតការចងចារចងចាំលំដាប់ពិភពលោកលើកទី២៨នេះ ហុង ភារិន មិនទទួលបានជ័យជំនះទេ ហេីយលោកក៏មានការតាំងចិត្តថានឹងខិតខំប្រឹងប្រែងជាបន្តទៀត ដេីម្បីមកដណ្តេីមយកជ័យជម្នះនៅឱកាសក្រោយ។ តែអ្វីដែលកាន់តែរំភើបជាមួយលិទ្ធិផលនេះទៀត គឺ ហុង ភារិន បានបញ្ជាក់លំអិតចំពោះលិទ្ធផល ដោយលោកតំណាងឲ្យប្រទេសកម្ពុជា បានឈរនៅលេខ១៤ ក្នុងចំណោមប្រទេសជាច្រើនលើពិភពលោក ហើយលទ្ធផលនេះគឺ ហុង ភារិន បានខិតខំ ដោយលោកជាកូនខ្មែរតំណាងប្រទេសកម្ពុជា ធ្វើបានល្អជាងប្រទេសជិតខាង ទោះបីលោកមកប្រឡងតែម្នាក់ឯង ខណៈប្រទេសផ្សេងៗគេមានបេក្ខភាពច្រើនរូបតំណាងឲ្យប្រទេសរបស់គេ។

ជាក់ស្តែងលោកបានលំអិតថា: “លទ្ធផលការប្រកួតការចងចាំពិភពលោកជាផ្លូវការសំរាប់ពិន្ទុគិតជាមធ្យមប្រចាំប្រទេសនីមួយៗ គេក៏មានអ្នកខ្លាំងៗរបស់គេដែរ តែគេគិតពិន្ទុជារួមប្រចាំប្រទេស ដោយសារយេីងតែម្នាក់ឯង តែទុកថាយេីងគួរសមដែរហេីយ ខ្ញុំសូមលេីកទឹកចិត្តដល់ក្មេងជំនាន់ក្រោយ និងយុវជនខ្មែរដែលមានបំណងចង់ហាត់ខួរក្បាល គួរតែរៀនហាត់ចាប់ពីពេលនេះទៅដេីម្បីទៅចូលរួមជាមួយខ្ញុំឆ្នាំក្រោយៗទៀត កុំអោយចាញ់ប្រទេសគេ។”
ហុង ភារិន បញ្ជាក់បន្ថែមថា “ឆ្នាំនេះវៀតណាមចូលរួមប្រកួតចំនួន១៥នាក់ អាមេរិច ៣នាក់ ម៉ាឡេសុី ៣ នាក់ ។ ល។”។ មានន័យថាយ៉ាងណា កម្ពុជា មានតែម្នាក់ ជាប់លេខរៀងទី១៤ ខណៈវៀតណាមមានជើងខ្លាំងដល់ទៅ១៥នាក់ ធ្លាក់ទៅលេខរៀងទី១៥ គឺជាសញ្ញាល្អមួយយ៉ាងមោទនភាពដែលកូនខ្មែរអាចធ្វើបាន និងសូមកោតសរសើរ ហើយរំពឹងថា ការប្រកួតលើកក្រោយនឹងមានកូនខ្មែរជាច្រើនរូបទៀត មានវត្តមាននាពេលនោះ ដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ស្គាល់នូវសមត្ថភាពរបស់កូនខ្មែរ។
បើតាមការឲ្យដឹងពី ហុង ភារិន វិញ្ញាសារនៃកម្មវិធីប្រកួតកការចងចាំលំដាប់ពិភពលោកនេះ រាល់ការប្រឡង បេក្ខជនទាំងអស់ត្រូវឆ្លងកាត់ ១០វិញ្ញាសារ ដែលសុទ្ធតែជាភាសាអង់គ្លេសទាំងអស់ លេីកលែងតែចាំសន្លឹកបៀរ ចាំតួលេខ និងចាំលេខកូដកុំព្យូទ័រប៉ុណ្ណោះ។ ហើយអ្នកដែលមានសមត្ថភាពខ្ពស់ជាងគេអាចឆ្លងកាត់វិញ្ញាសារដ៏លំបាកទាំងនេះបានគឺ នារីមកពីកូរ៉េខាងជេីង និងនារីមកពីម៉ុងហ្គោលី ក្នុងចំណោមបេក្ខជន ៥២០នាក់។
យ៉ាងណាក្តី ប្រជាពលរដ្ឋខ្មែរសូមចូលរួមគាំទ្រការផ្តល់កម្លាំងចិត្តបន្ត និងអរគុណដល់ ហុង ភារិន បើទោះជាគាត់មិនអាចទទួលបានជ័យជំនះនៅពេលនេះ តែគាត់បានខំប្រឹងអស់លទ្ធភាព និងបានបង្ហាញទង់ជាតិកម្ពុជាឲ្យពិភពលោកស្គាល់កាន់តែច្បាស់ ថាខ្មែរអាចធ្វើបាន មិនចាញ់ប្រទេសជឿនលឿនឡើយ ថ្វីបើពេលនេះធ្វើមិនទាន់បានល្អ តែជាលទ្ធផលល្អមួយបើប្រៀបធៀបជាមួយប្រទេសជិតខាង និងចាត់ទុកជាបទពិសោធន៍មួយ ដែលគាត់បានតាំងចិត្តថានឹងខំប្រឹងធ្វើឲ្យបាន នៅការប្រកួតលើកក្រោយ៕


