(ខេត្តបន្ទាយមានជ័យ)៖ ក្នុងឱកាសទទួលគ្រឿងឧបភោគបរិភោគ ពីលោកអភិបាលក្រុងប៉ោយប៉ែត និងក្រុមយុវជនស្រលាញ់សន្តិភាព កាលពីព្រឹកថ្ងៃទី១០ខែធ្នូឆ្នាំ២០២០ សំរាប់ចែកជូនបន្តដល់ប្រជាការពារភូមិ ចំនួន៥៣នាក់ ដែលឈរជើងការពារនៅចំណុចសហគមន៍បឹងជង្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ដែលជាចំណងដៃថ្មីរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទការល័យសម្តេចតេជោ ថ្លែងថា មន្ត្រីមកពីគណៈបក្សមួយរូប ត្រូវបានដកតំណែងចេញ បន្ទាប់ពីលូកដៃប្រឆាំងក្នុងរឿងដោះស្រាយដីធ្លី។

ឯកឧត្តមប៉ាន់ខែម ប៊ុនថន មានប្រសាសន៍បន្តថា មន្ត្រីមួយរូបមកពីគណៈបក្សមួយ ត្រូវបានដកតំណែង បន្ទាប់ពីលូកដៃក្នុងរឿងដីធ្លី ក្នុងតំបន់សហគមន៍ បឹងជង្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ។ ដោយការលូកដៃពីមន្ត្រីមួយចំនួន ដែលគាត់មិនបានយល់ភាពដោះស្រាយ គិតពីលាភសក្ការៈ ធ្វើឲ្យមានការងើបឡើងវិញពីសំណាក់បងប្អូនមួយចំនួន បែរទៅរកពួកគាត់ងាកចេញពីគោលនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ អស់២៣០គ្រួសារ ប៉ុន្តែឥឡូវនេះ ដោយសារបងប្អូនភ្ញាក់រលឹក ក៏បានវិលមកវិញហើយ ហើយអ្នកដែលលូកដៃ ក៏ត្រូវដកខ្លួនដែរ ហើយក៏ត្រូវបានដកតំណែងផងដែរ។

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន មានប្រសាសន៍បញ្ជាក់ថា មុនឈានដល់ការបង្កើតឲ្យមានដោយសារកន្លងមក នៅតំបន់នេះ ប្រជាពលរដ្ឋសរុប ១២៧១គ្រួសារ ដែលពួកគាត់មានជម្លោះរាំរ៉ៃអស់រយៈពេល២២ឆ្នាំ នៅពេលដែលនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ឆ្នាំ១៩៩៨ បងប្អូនបានសមារណ្ណ័កម្មទំលាក់អាវុធ មករួមរស់ក្រោមដំបូលសន្តិភាពជាតិខ្មែរតែមួយ ប៉ុន្តែជាអកុសលក្នុងតំបន់ចំណុច៦៧១ និងបឹងជង្រុក គឺមានការអូសទាញពីសំណាក់ក្រុមអ្នកប្រឆាំងរាជរដ្ឋាភិបាល ហើយបានធ្វើឲ្យបាំងបិទជិត នៅផ្នែកមួយនៃសន្តិភាពមកដល់ពេលនេះ នៅមិនទាន់អភិវឌ្ឍន៍នៅទីនេះ ដោយសារពួកក្រុមប្រឆាំងរាជរដ្ឋាភិបាលកន្លងមក គឺអូសទាញប្រជាពលរដ្ឋយើងរស់នៅដាច់ដោយឡែក ហើយក៏បង្កើតឲ្យមានជម្លោះរហូតតាំងពីជាង ១៧០គ្រួសារ ឡើងដល់២០០គ្រួសារ និងរហូតមកទល់សព្វថ្ងៃឡើងដល់១២៧១គ្រួសារ។

ឯកឧត្តមបញ្ជាក់បន្ថែមថា ដោយសារការមើលឃើញអំពីជម្លោះ ដ៏រ៉ាំរ៉ៃយូរអង្វែងបែបនេះ ឯកឧត្តម អ៊ុ រាត្រី ក្រោយបានដំណែងជាអភិបាលខេត្ត ជាមួយឯកឧត្ត គន់ គីម រួមនិងក្រុមការងារ ភ្លាមនោះបានសំណុំពរដល់ខុទ្ធការល័យសម្ដេចតេជោ ក្នុងនោះឯកឧត្តម ហូ សិទ្ទី បានចារលិខិតក្រោមការឯកភាពពីសម្ដេច បានឲ្យឯកឧត្តម និងក្រុមការងារចូលមកដោះស្រាយតាមរូបភាពឈ្នះឈ្នះ ទីបញ្ចប់បានរកឃើញដំណោះស្រាយយ៉ាងពិតប្រាកដ ជូនពួកគាត់ក្រោមនយោបាយឈ្នះឈ្នះ និងមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋផងដែរ៕ដោយ៖ sao nov