(ខេត្តកំពង់ស្ពឺ)÷ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅភូមិអន្លង់សង្កែ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តម៉ាស្តារពណ៌សរ ពាក់ផ្លាកលេខ ភ្នំពេញ 2BF 4036 និងគោយន្តកន្ត្រៃដែលដឹកបង្គោលរបង ។

ប្រភពប្រជាពលរដ្ឋឲ្យដឹងថា នៅវេលាម៉ោង 17:10នាទី ពួកគាត់បានឃើញរថយន្ត masda ពណ៌សបានបោះពួយយ៉ាងលឿន តាមបណ្ដោយផ្លូវគ្រួសក្រហម លុះដល់ចំណុចកើត ហេតុខាងលើបានវាក់អឺនិងគោយន្តកន្ត្រៃ ដែលផ្ទុកទៅដោយបង្គោលរបងពីលើជាច្រើនដើម ដោយសារការបើកបរក្នុងល្បឿនលឿន ហើយស្ថានភាពផ្លូវគ្រួសក្រហមផងនោះ តែកុងរថយន្តបានចាប់ប្រាំងមិនជាប់ ក៏ជ្រុលទៅបុកគោយន្តកន្ត្រៃពីក្រោយយ៉ាងពេញទំហឹង បណ្ដាលអោយគោយន្តកន្ត្រៃ ធ្លាក់ពីលើថ្នល់គ្រោះក្រហមចូលទៅចិញ្ចើមផ្លូវស្របពេលនោះដែរ រថយន្តខាងលើក៏ធ្លាក់ប្រឡាយដូចគ្នា តាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅនឹងកន្លែងកើតហេតុ បានបន្តទៀតថា គោយន្តកន្ត្រៃ និងរថយន្តខាងលើបានបើកទិសដៅស្របគ្នាហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ដែរបណ្ដាលឱ្យតិចកុងរថយន្តរងរបួសយ៉ាងធ្ងន់ធ្ងរ។

ចំណែកខាងរថយន្តវិញរងការខូចខាតមួយកំណាត់មុខ ស្ទើរទាំងស្រុងផងដែរ ចំណែកតៃកុងរថយន្តរងរបួសស្រាល ភ្លាមៗនោះដែរ ប្រជាពលរដ្ឋបានបញ្ជូនតៃកុងគោ យន្តកន្ត្រៃទៅសង្គ្រោះនៅមណ្ឌលសុខភាព ចំណែកគោយន្តកន្ត្រៃ និងរថយន្តខាងលើ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ច ស្រុកឪរ៉ាល់ យកទៅរក្សាទុកដើម្បីរង់ចាំម្ចាស់ដោះស្រាយនាពេលក្រោយ ៕ដោយ៖ Sokia