(កំពង់ស្ពឺ)៖ គ្រោះថ្នាក់ចរាចរមួយបានកើតឡើង រវាងរថយន្តពីរគ្រឿង បុកគ្នា បណ្តាលឲ្យមនុស្សពីរ នាក់រងរបួសធ្ងន់ស្រាល នៅលើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រ លេខ៤៣-៤៤ ស្ថិតក្នុងភូមិ ព្រៃ រំដួល ឃុំបសេដ្ឋ ស្រុកបរសេដ្ឋ ។
មុនកើតហេតុគេឃើញរថយន្ត មួយគ្រឿង ម៉ាក ហ៊ី យាន់ ដាយ ( HYUNDAI ) ពណ៌ស ពាក់ស្លាក លេខ បាត់ដំបង 3A-1726 បើកបរដោយឈ្មោះ សោម រតនា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិដែក ពួន ឃុំជ្រៃរវាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បើកបរពីទិសខាងជើងទៅខាងត្បូង កាលពីវេលាទៀបភ្លឺ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។
លុះបើកមកដល់ចំណុចខាងលើ រថយន្តនេះ បានរេចង្កូតទៅបុកជាមួយរថយន្ត មួយគ្រឿង ម៉ាក ហ៊ី យាន់ ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-5174 បើកបរដោយឈ្មោះ អួន ស៊ីណា ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិគោកសណ្ដែក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្សពីរនាក់ រងរបួស ធ្ងន់ ស្រាល ៕ដោយ៖ sokia