(បាត់ដំបង)៖ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួន ជន២នាក់ ដែលត្រូវជាបងប្អូនបង្កើត យកមកសាកសួរនៅពេលបានទទួល ពាក្យបណ្តឹងពីម្តាយរបស់កុមារីរងគ្រោះ                                                                                                                             រស់នៅភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។ ជនសង្ស័យទី១ ឈ្មោះ ហួន ហូរ អាយុ ៣១ឆ្នាំ ត្រូវជាឪពុកកុមារីរងគ្រោះ និងជនសង្ស័យទី២ ឈ្មោះ ហួន ឧត្តម ហៅដំ អាយុ ១៨ឆ្នាំ ត្រូវជាពូបង្កើតរបស់កុមារីរងគ្រោះ ជនទាំង២ មានទីលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា និងត្រូវជាបងប្អូនបង្កើតផងដែរ។

ក្នុងពេលសាកសួរនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដោយមានការចូលរួមពីម្តាយ និងមានអង្គការសង្គមស៊ីវិលចូលរួមស្តាប់ផងនោះ កុមារីរងគ្រោះឈ្មោះ(ច. ណ)បានឆ្លើយបញ្ជាក់ថា រូបគេពិតជាត្រូវបានឪពុកបង្កើត រួមគ្នាជាមួយពូបង្កើតខាងលើនេះ ចាប់រំលោភនាងចំនួន ០២ដង ក្នុងអំឡុងពេលថ្មីៗនេះ។                                                                                                                                                                                                                                                                                                ដោយឡែកនៅមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរ នៅតែប្រកែកមិនព្រមសារភាពនូវទង្វើឃោឃៅរបស់ខ្លួននៅឡើយ តែយ៉ាងណាក្នុងពេលឃាត់ខ្លួនបុរសទាំងពីរនេះ សមត្ថកិច្ចរកឃើញគ្រឿងញៀន មួយចំនួនផងដែរ។                                                                                                                                                                                                                                                                                                                                                                                                                             ករណីឪពុករំលោភកូន ជាទង្វើតិរិច្ឆានបំផុត ដែលតែងតែកើតឡើងក្នុងសង្គមខ្មែរយើងជារឿយៗ គួរឲ្យព្រួយបារម្ភ អំពើរដ៏គួរឲ្យស្អប់ខ្ពើមនេះ មហាជនតែងសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជា មេត្តារឹតបណ្តឹងច្បាប់ឲ្យខ្លាំង ចំពោះជនទាំងនេះ និងអាចឈានដល់មានច្បាប់ប្រហារជីវិត។

សូមរំឭកថា÷ បើតាមប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា ក៏ធ្លាប់ចង់ឲ្យធ្វើវិសោធនកម្មរដ្ឋធមនុញ្ញ មានទោសប្រហាជីវិតចំពោះ ឱពុករំលោភកូនខ្លួនអែង និងតារំលោភចៅខ្លួនឯង តាមរយៈធ្វើប្រជាមតិ នៅទូទាំងប្រទេសផងដែរ។ ដោយ៖ លោក សន់