(ខេត្តព្រះសីហនុ ) វេលាម៉ោង១៤:០០នាទីរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន០៧នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណី ជួញដូរ ចាតចែង សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

១/ ឈ្មោះ ឡាង ទ្រី ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ បច្ចុប្បន្នស្នាក់នៅភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ។ ២/ ឈ្មោះ ប៊ុន ធី ភេទប្រុស អាយុ ៣៥ឆ្នាំ  ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ បច្ចុប្បន្នស្នាក់នៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។ ៣/ ឈ្មោះ ដួង សៀវយាន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ បច្ចុប្បន្នស្នាក់នៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។

៤/ ឈ្មោះ ទុយ សុខលាភ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ បច្ចុប្បន្នស្នាក់នៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។ ៥/ ឈ្មោះ ហ៊ន ផាន្នី ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ បច្ចុប្បន្នស្នាក់នៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។ ៦/ ឈ្មោះ ថន ឡុង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ បច្ចុប្បន្នស្នាក់នៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។ ៧/ ឈ្មោះ យ៉េន ទិ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ បច្ចុប្បន្នស្នាក់នៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។

+ វត្ថុតាងរួមមាន:

– ម្សៅសថ្លា  ចំនួន ៤៦កញ្ចប់តូច

– កន្ត្រៃ        ចំនួន ០២

– ទូរស័ព្ទដៃ ចំនួន ០៤គ្រឿង

– ដបជក់     ចំនួន ០៤

– ខ្សៀជក់    ចំនួន ០៤

– ដែកកេះ   ចំនួន ០៨

– ម៉ូតូ          ចំនួន ០១គ្រឿង

– លុយ        ចំនួន ៨០.០០០រៀល

– ឧបករណ៍ចូកថ្នាំញៀន ចំនួន ០៥

– ថង់មួយចំនួន ដោយ៖ VUN SOK CHEA