(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់ ៧២,៦៣៩,០៨៤នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ១,៦១៨,៧៥៤នាក់ និងជាសះស្បើយឡើងវិញ ៥០,៨៥៩,៥៦៧នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ កូវីដ១៩ ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ កូវីដ១៩ចំនួន ១៦, ៧៣៧,២៦៧នាក់ ស្លាប់ចំនួន ៣០៦,៤៥៩នាក់ និងជាសះស្បើយចំនួន ៩,៧២៤,៤៣៩នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៩,៨៨៤,៧១៦នាក់ ស្លាប់ចំនួន ១៤៣,៣៩៣នាក់ និងជាសះស្បើយ ៩,៣៨៧,៦០៨នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៦,៩០១,៩៩០នាក់ ស្លាប់ ១៨១,៤១៩នាក់ និងជាសះស្បើយ ៥,៩៨២,៩៥៣នាក់។