(ក្រុងព្រះសីហនុ)៖  ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅតាមបណ្ដោយផ្លូវអូឈើទាល  ដែលស្ថិតនៅក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុខេត្តព្រះសីហនុ ករណីនេះផងដែរបានកើតឡើងនៅវេលាម៉ោង១០ និង៣០ នាទីយប់ថ្ងៃទី ១៣ខែធ្នូឆ្នាំ ២០២០។

យោងតាមប្រភពពីបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជិតកន្លែងកើតហេតុ បានប្រាប់ភ្នាក់ងារសារព័ត៌មានដឹងថា មុនពេលកើតហេតុ បានឃើញម៉ូតូអាសង់សេ១២៥ ឡើងតែម ពាក់ស្លាកលេខ ព្រះសីហនុ ១B-៣១២៣ បើកបរដោយក្មេងស្រី ២នាក់ ទិសដៅពីត្បូងមកជើង ស្រាប់តែមកដល់កន្លែងកើតហេតុ ក៏បើកសញ្ញូរធ្វើការបទទៅខាងឆ្វេង ខណៈពេលនោះម៉ូតូសង់សេ១២៥ ឆ្នាំ២០២០ពាក់ស្លាកលេខ កណ្ដាល AA- ៧១៨៨ បើកបរដោយបុរស៣នាក់ កំពុងបើកបរក្នុងល្បឿនលឿន (ទិសដៅស្របគ្នា) ស្រាប់តែម៉ូតូអាសង់សេ១២៥ ឡើងតែម (មិនស្គាល់ឆ្នាំ )បើកបរដោយក្មេងស្រី ២នាក់ បត់ធ្វេងដោយមិនបានសញ្ញូឲ្យដឹងពីចម្ងាយ បណ្ដាលឲ្យបុកគ្នាពេញមួយទំហឹងធ្វើឱ្យ បណ្ដាលឲ្យក្មេងស្រីម្នាក់រងរបួសស្រាល ចំណែកឯម្ចាស់ម៉ូតូអាសង់ស៊េរី ឆ្នាំ២០២០ ត្រូវបានខ្ទាតចេញអូសចំនួនជិត ៣០ ម៉ែត្របណ្ដាលឱ្យបុរសពីរនាក់រងរបួសធ្ងន់និងម្នាក់របួសស្រាល។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកឯម៉ូតូត្រូវបានបងៗខាងនគរបាលចរាចរណ៍ ចុះសម្រួលនិងអន្តរាគមន៍ភ្លាមៗ ដើម្បីធ្វើការវាស់វែងម៉ូតូទាំងសងខាង និងលើកយកម៉ូតូទាំងពីរទៅរក្សាទុកនៅនគរបាលដ្ឋាន ចរាចរណ៍ផ្លូវគោករង់ចាំការដោះស្រាយតាមនីតិវិធីផ្លូវច្បាប់។ ដោយ៖ VUN SOK CHEA