ក្រុមហ៊ុន អង្គរ ឌីស្ពែនសឺ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ ដែលពេលនោះគ្រប់គ្នាបានស្គាល់ឈ្មោះថា ក្រុមហ៊ុន អេម ឌី អ (MDR)។ ដំបូងឡើយក្រុមហ៊ុន អេម ឌី អ (MDR) មានតែការនាំចូលតែម៉ាស៊ីនចាក់ប្រេង និងលក់ម៉ាស៊ីនចាក់ប្រេងតែប៉ុណ្ណោះ។ ប៉ុន្តែក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុន អេម ឌី អ (MDR) ក៏បានប្រែប្រួលរបត់ការងាថ្មី ដោយក្រុមហ៊ុនក៏ចាប់ផ្តើម ទទួលការសាងសង់ស្ថានីយ៍តាមបណ្តាខេត្តនាៗ ទូទាំងប្រទេស។
ក្នុងឆ្នាំ ២០២០ ក្រុមហ៊ុន អេម ឌី អ (MDR) បានប្តូរឈ្មោះមកជាក្រុមហ៊ុន អង្គរ ឌីស្ពែនសឺ (Angkor Dispenser) និងបានចុះបញ្ជីរពន្ធដា នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការទទួលស្គាល់ពីក្រសួងពាណិជ្ជកម្ម រួមទាំងក្រសួងការងា និងបណ្ដុះបណ្តាវិជ្ជាជីវៈ ដើម្បីឲ្យស្របទៅនិងច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។
បច្ចុប្បន្ន ក្រុមហ៊ុន អង្គរ ឌីស្ពែនសឺ មានទទួលសាងសង់ស្ថានីយ៍ប្រេងគ្រប់ខ្នាត មានលក់ម៉ាស៊ីនចាក់ប្រេងគ្រប់ប្រភេទ មានលក់ស៊ីទែនគ្រប់ចំណុះ រៀបប្រព័ន្ធហ្គាសគ្រប់តោន និងមានលក់គ្រឿងបន្លាស់គ្រប់ប្រភេទ។ លើសពីនេះទៀត ក្រុមហ៊ុន អង្គរ ឌីស្ពែនសឺ បានដាក់ការសង្កត់ធ្ងន់ទៅលើប្រសិទ្ធភាព និងគុណភាពតាមបែបស្តង់ដារ។
ជាមួយនឹងការគាំទ្រដ៏ច្រើនពីអតិថិជន ក្រុមហ៊ុន អង្គរ ឌីស្ពែនសឺ បានប្ដេជ្ញាចិត្ត នឹងបំពេញតម្រូវការរបស់អតិថិជនឲ្យទាន់ពេលវេលា ជាមួយនិងស្តង់ដារ សេវាកម្មថែទាំ ការជួសជុល ក៏ដូចជាការប្រើប្រាស់សេវាកម្មទំនើប៕
ទំនាក់ទំនងលេខទូរស័ព្ទ៖ 066 455 777 / 081 546 466 / 099 787 477 / 0719898089 / 086898089 / 017989089