(ខេត្តព្រះសីហនុ)៖ សមត្ថកិច្ចបានប្រាប់អង្គភាពសារព័ត៌មានថា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៨:៣៥នាទីព្រឹក លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០៩-២១០ ស្ថិតនៅភូមិចំណោទរាម ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កដោយរថយន្ដ ០១គ្រឿង មិនស្គាល់អត្តសញ្ញាណ មានទិសដៅពី ខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចខាងលើ បានបុកពីខាងក្រោយម៉ូតូ ០១គ្រឿងម៉ាក DONDAWAVE ពណ៌ ក្រហម គ្មានផ្លាកលេខអ្នកបើកបរឈ្មោះ កែវ វាសនា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុងព្រះសីហនុ (មិនពាក់មួកសុវត្ថិភាព) មានទិសដៅផ្ទុយគ្នា ។
តុល្យការគ្រោះថ្នាក់នេះ បណ្តាលឲ្យស្លាប់មនុស្សម្នាក់នៅនឹងកន្លែងកើតហេតុ ឈ្មោះ កែវ វាសនា អ្នកបើកបរម៉ូតូ បច្ចុប្បន្នសាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំណែករថយន្តបង្ក រត់គេចបាត់ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរក។
រីឯវត្ថុតាង ម៉ូតូ ០១គ្រឿង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកព្រៃនប់៕